ព័ត៌មាន
ស្ថានីយសំខាន់ៗចំនួន៧ គ្រោងដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅពេលអនាគតខាងមុខ កម្ពុជាគ្រោងនឹងដាក់បញ្ចូលស្ថានីយសំខាន់ៗចំនួន៧ ទៅក្នុងបេតិកភណ្ឌពិភពលោក មានដូចជា សារមន្ទីរទួលស្លែង អង្គបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័ន កំពង់ស្វាយ និងប្រាសាទបេងមាលា។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកគណៈកម្មការជាតិយូណេស្កូកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា មុននឹងបញ្ចូលស្ថានីយណាមួយចូលសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវបញ្ចូលស្ថានីយនោះ ទៅក្នុងបញ្ជីត្រៀមសិន យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំមុនពេលដាក់ឯកសារ។
ឯកឧត្តម បន្ថែមទៀតថា នាឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានដាក់បញ្ចូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយឡែកឆ្នាំ២០២៤នេះ មិនមានបញ្ចូលអ្វីទេ ប៉ុន្តែនៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង និងស្ថានីយជើងឯកជាមួយគ្នា ដែលដាក់ជាស្ថានីយថ្មី ទាក់ទងជាមួយនឹងការចងចាំ។

ឯកឧត្តម ឈុំ ម៉េងហុង បានគូសបញ្ជាក់ថា ក្រៅពីស្ថានីយសំខាន់ៗទាំង៧ខាងលើ ក៏មានសម្បត្តិវប្បធម៌អរូបី ដែលជាមរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ ដូចជាក្រមាជាដើម បានបញ្ជូនឯកសារទៅអង្គការយូណេស្កូសព្វគ្រប់អស់ហើយ ដោយកំពុងរង់ចាំចម្លើយមកវិញ ថាអាចបញ្ចូលក្រមាជាសម្បត្តិវប្បធម៌អរូបីក្នុងបេតិកភណ្ឌពិភពលោកបានទេ។ ដោយឡែក សម្រាប់សម្លៀកបំពាក់ប្រពៃណីខ្មែរវិញ កម្ពុជាក៏បានត្រៀមជូនដំណឹង និងកំពុងរៀបចំឯកសារនានា ក្នុងការស្នើដាក់ចូលជាសម្បត្តិបេតិកភណ្ឌទៅអង្គការយូណេស្កូផងដែរនាពេលខាងមុខ៕









អត្ថបទ ឈិត បូរ៉ាវី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត