ព័ត៌មាន
យុវជន និងអាជ្ញាធរថា រមណីយដ្ឋាន«ភ្នំស»មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ
ភ្នំស ជារមណីយដ្ឋានថ្មីមួយ ដែលរដ្ឋបាលស្រុកទឹកឈូ ទើបផ្តួចផ្តើមគំនិតរៀបចំបង្កើតឡើង ភ្នំសគេអាចឡើងទៅដល់កំពូល ហើយមើលឃើញទេសភាពនៅជុំវិញ ដូចជាក្រុងកំពត ជួរភ្នំបូកគោ ទេសភាពដងព្រែក ស្រែចំការ គយគន់ថ្ងៃរះ ឬថ្ងៃលិច និងស្រូបយកខ្យល់បរិសុទ្ធជាដើម។ យុវជន និងអាជ្ញាធរបានចញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរច្រើន បន្ទាប់ពីការរៀបចំរួចរាល់ទាំងស្រុង។ ក្រុមកីឡាករ “កង់ភ្នំ” និងយុវជន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេបានមើលឃើញសក្តានុពលតំបន់ភ្នំសនេះ ជាយូរមកហើយ ដោយសារកន្លងមក ធ្លាប់មកចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ Off-road Enduro នៅក្នុងតំបន់នេះ ហើយក៏ធ្លាប់គិតថារៀបចំជាទីលានប្រណាំងកងភ្នំ នៅតំបន់នេះដែរ។ ដោយឡែក ពាក់ព័ន្ធវិស័យទេសចរណ៍ ភ្នំសមានទីតាំងភូមិសាស្ត្រល្អនៅជិតក្រុង ទេសភាពស្អាត សម្បូរទៅដោយដើមត្របែកព្រៃ ដែលមានផ្កាគ្រប់រដូវ មានរូងភ្នំ មានអាស្រម និងទីកន្លែងសក្តារៈបូជា ភ្នំសរមានកំពូលពីរ (ខ្ពស់១ ទាប១) ដែលអាចឡើងទៅដល់ ហើយមើលទេសភាពនៅជុំវិញ ។ ពួកគេជឿថា រមណីយដ្ឋានភ្នំស នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានលើឡើងថា រដ្ឋបាលស្រុកបានរៀបចំប្លង់មេអភិវឌ្ឍន៍រមណីយដ្ឋានភ្នំសរួចហើយ។ ទន្ទឹមគ្នានោះរដ្ឋបាលស្រុកបានរៀបចំការងារមួយចំនួនដូចជាការរៀបចំសម្អាត់អនាម័យបរិស្ថានប្រចាំ ការដាំដើមត្របែកព្រៃ៥០០ដើមបន្ថែម ការចាក់សាបធ្វើកន្លែងអង្គុយកម្សាន្តលើកំពូលភ្នំ និងរៀចំកាំជណ្តើរឡើងជាដើម។
លោកអភិបាលបានបន្តថា បន្ថែមពីលើអ្វីដែលមានស្រាប់ ទៅអនាគត ភ្នំសនឹងក្លាយទៅជាភ្នំគ្រប់ដណ្តប់ដោយដើមត្របែកព្រៃ ដែលមានផ្កាគ្រប់រដូវ ហើយទីនេះនឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ តភ្ជាប់ជាមួយបណ្តុំតំបន់ទេសចរណ៍ទឹកឈូ និងតំបន់ដងព្រែកឃុំកំពង់គ្រែង ៕

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត