ព័ត៌មាន
ថៃ រៀបចំកម្មវិធិពិព័រណ៍ពាណិជ្ជកម្មរយៈពេល៣ថ្ងៃនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច
ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៌ International Mega Fair ដើម្បីជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងថៃ ដោយរំពឹងថា នឹងជួយគាំទ្រសហគ្រិនរវាងប្រទេសទាំងពីរ ឲ្យឈានទៅដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន ១៥ពាន់លានដុល្លារអាម៉េរិក។

កម្មវិធី International Mega Fairនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ដែលបែងចែក ជាកម្មវិធីតូចៗចំនួន ៣ផ្នែក រួមមាន៖ ១.Cambodia Architect & Decor 2024, ២. Cambodia FoodPlus Expo 2024 និង៣.Cambodia Health and Beauty Expo 2024 នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈ ចំណេះដឹងនិងបទពិសោធន៍ រវាងរដ្ឋនិងឯកជនថៃនិងកម្ពុជា ក្នុងវិស័យទេសចរណ៍ សុខភាព ធ្វើយ៉ាងណាអាចតភ្ជាប់វិស័យវេជ្ជសាស្ត្រ និងសុខភាពរវាងគ្នាទៅវិញទៅមកបាន ដែលជាប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជាការស្វែងរកនូវវិធីសាស្ត្ររួមគ្នា តាមគោលនយោបាយ Two Kingdoms, One Destination ដែលអគ្គនាយកដ្ឋានជំរុញសេវាថែទាំសុខភាព ក្រសួងសុខភាពសាធារណៈថៃ អជ្ញាធរទេសចរណ៍ថៃ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍សុខភាពឈានមុខគេនៅកម្ពុជា។

ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរនៅក្នុងការរីកចម្រើនទៅព្រមៗគ្នា នឹងបានបញ្ជាក់អំពីតួនាទីរបស់វិស័យឯកជនថៃក្នុងភាពជាដៃគូរធុរកិច្ចដែលប្រកបដោយចីរភាពជាមួយប្រជាជនខ្មែរ ដោយក្នុងពេលបច្ចុប្បន្ននេះ ថៃជាប្រទេសដៃគូរពាណិជ្ជកម្ម និងវិនិយោគលំដាប់កំពូលៗរបស់កម្ពុជា និងជំរុញឲ្យអ្នកធុរកិច្ចថៃបង្កើតនូវភាពជាដៃគូរជាមួយអ្នកធុរកិច្ច និងប្រជាជនខ្មែរឲ្យបានគង់វង្ស ដើម្បីបង្កើនទំហំវិនិយោគ រវាងគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនទាំងពីរ ជាពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង។

ក្នុងឱកាសចូលរួមតាំងបង្ហាញក្នុងកម្មវិធីនេះ លោកស្រី សុផាកាន យ៉តឆុន អគ្គនាយកនៃក្រសួងទេសចរណ៍ថៃឡង់ដ៍ និងលោកវេជ្ជបណ្ឌិត វុទ្ធិឆ័យ ប៉េនថង អគ្គនាយកមន្ទីរពេទ្យ Kapcheong មកពីប្រទេសថៃ បានលើកឡើងថា នេះជាលើកទី១ ដែលបានចូលរួមតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថា នឹងអាចបង្កើតនូវភាពជាដៃគូរក្នុងវិស័យធុរកិច្ចប្រកបដោយចីរភាព និងជំរុញការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនព្រមៗគ្នា ជាពិសេសខាងផ្នែកសុខភាព និងទេសចរណ៍។
នៅក្នុងស្តង់ពិព័រណ៍ថៃ មានដូចជាការតាំងបង្ហាញផ្សព្វផ្សាយ និងផ្តល់ព័ត៌មានទាក់ទិនជាមួយនិងវិស័យទេសចរណ៍សុខភាពនៅខេត្តភូមិភាគឥសានខាងត្បូងរបស់ប្រទេសថៃ មានដូចជាខេត្តសុរិន្ទ និងស៊ីសាកេតដែលជាខេត្តមានព្រំដែនគោកជាប់ប្រទេសកម្ពុជា។ ក្រៅពីនេះដែរ នៅមានការបើកឱកាសនៅក្នុងការទំនាក់ទំនងជាមួយទីភ្នាក់ងារតំណាងពីខេត្តផ្សេងៗរបស់ប្រទេសថៃ មន្ទីរផ្តល់សេវាសុខភាព និងមណ្ឌលសុខភាព ដើម្បីបង្កើនឱកាសនៅក្នុងការបង្កើតនូវបណ្ដាញតំណាងទេសចរណ៍រវាងថៃ និងកម្ពុជា៕












អត្ថបទ ឈិត បូរ៉ារី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត