ព័ត៌មាន
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»
ភ្នំពេញ ៖ នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញទាំងអស់ សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សូមចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន តេជោ” និងបង្ហាញចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ “សុខសន្តិភាព”។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អគ្គមគ្គទេសក៍ បិតាស្ថាបនិកសន្តិភាពកម្ពុជា ”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការសាងសង់ “ព្រែកជីកហ្វូណន តេជោ” ជាព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំឲ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតក ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាសូមចូលរួមអបអរសាទរ និងគាំទ្រ យ៉ាងពេញទំហឹងនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។
ជាថ្មីម្តងទៀត យើងទាំងអស់គ្នា សូមប្តេជ្ញាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាគាំទ្រឥតងាករេតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្នាដៃ និងជំរុញបន្ថែមឱ្យព្រែកជីកហ្វូណន តេជោ លេចជារូបរាងឡើងនៅពេលខាងមុខ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)