ព័ត៌មាន
ក្រសួងអប់រំរៀបចំប្រកួតនិយាយសាធារណៈ និងជជែកដេញដោលអបអរទិវាអន្តរជាតិសម្រាប់យុវជន
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៧ ថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០២៤នេះ បានរៀបចំខួបលើកទី ២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ ក្រោមមូលបទជាសាកល «ទិវាអន្តរជាតិសម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ក្នុងនោះក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសំខាន់ពីរ គឺការប្រកួតនិយាយជាសាធារណៈ និងការប្រកួតជជែកដេញដោលសម្រាប់សិស្សនុសិស្សជាយុវជន។

ជាការចាប់ផ្ដើមដំបូងនៅព្រឹកថ្ងៃទី១ នៃកម្មវិធីនេះ ក្រសួងមានការរៀបចំសកម្មភាពសំខាន់មួយចំនួន ដោយការចាប់ផ្ដើមដោយ ការធ្វើបាឋកថា ស្តីពី «យុវជន និងព្រះពុទ្ធសាសនា» ដោយព្រះអង្គ គូ សុភាព និងកិច្ចពិភាក្សាយុវជន (Talk Show) ស្តីពី «ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន» ពីសំណាក់វាគ្មិនជំនាញ និងយុវជនអ្នកបង្កើតមាតិកាសង្គម។
លើសពីសកម្មភាពទាំងនេះ ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការប្រកួតប្រជែងសំខាន់ចំនួនពីរផងដែរ។ ការប្រកួតនោះ ជាការនិយាយជាសាធារណៈ និងការជជែកដេញដោល ដែលបេក្ខភាពសុទ្ធជាសិស្សានុសិស្ស ជាយុវជនដែលនឹងក្លាយជាអ្នកបន្តវេននាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ។

សូមជម្រាបថា ការប្រកួតការជជែកដេញដោលនេះ ជាវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលមានក្រុមស្របមកពី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី និងក្រុមបដិសេធមកពី សាលាប៊ែលធី អន្តរជាតិ។
ចំពោះកម្មវិធី «ប្រកួតនិយាយជាសាធារណៈ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា» ជាការប្រកួតប្រជែង របស់តំណាងក្រុមប្រឹក្សាយុវជន មកពី២៥ រាជធានី ខេត្ត អំពីឧត្តនមានុវត្តន៍ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា៕


អត្ថបទ៖ គឹមហុក
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍