ព័ត៌មាន
ក្រសួងការងារ ផ្សព្វផ្សាយឱកាសការងាររាប់ម៉ឺនកន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយឱកាសការងាររ៉ាប់ម៉ឺនកន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យធំៗទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា មជ្ឈមណ្ឌលចល័តរបស់យើងបានចុះទៅដល់គ្រប់ទីកន្លែង មិនត្រឹមតែនៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនោះទេ ទីតាំងសាធារណៈផ្សេងៗទៀតក៏យើងទៅដល់ដែរ។ លោក ជិន ខិ បញ្ជាក់បន្ថែមថា តាមរយៈការផ្សព្វផ្សាយពីឱកាសការងារទៅដល់ទីកន្លែងនេះ យើងមើលឃើញថាមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឬអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ។ លើសពីនេះទៀត យើងក៏ទទួលបានការសាកសួរព័ត៌មានអំពីឱកាសការងារក្នុងវិស័យផ្សេងៗជាច្រើនផងដែរ។

លោកបានឱ្យដឹងទៀតថា ក្រៅពីការងារចុះផ្សព្វផ្សាយពីឱកាសការងារដល់ទីតាំងផ្ទាល់នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នឹងបន្តរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកអាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញ នៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្នផងដែរ។
ការចុះផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈមជ្ឈមណ្ឌលចល័តនេះ ដែលនេះគឺជាយន្តការបន្តសកម្មភាពផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឱ្យខិតជិតដល់យុវជន សិស្ស និស្សិត សាធារណជនទូទៅ ក្នុងគោលបំណងបង្កើនលទ្ធភាពនៃការទទួលបានព័ត៌មានការងារ និងឱកាសការងារកាន់តែឆាប់រហ័ស៕

-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ