ព័ត៌មាន
[TOP STORY] រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ កិច្ចសហប្រតិបត្តិការ CLV-DTA ធ្វើឱ្យកំណើនពាណិជ្ជកម្មកម្ពុជាមានការកើនឡើង
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ គឺបានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី ធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគីមានការកើនឡើង។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ពិសេស ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាមគឺតាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ ២០២៤នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។
លោកជំទាវបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ចំពោះកម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិតផលសរុបរបស់ខេត្តទាំង៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែលពីមុនមកខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់ដាច់ស្រយាលនៅជាប់ព្រុំដែន មានការអភិវឌ្ឍ យឺតយ៉ាវ និងតិចតួចជាងខេត្តផ្សេងៗទៀតដែលទាមទារឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍបន្ថែម។ ដូច្នេះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ជាការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា ធ្វើឱ្យកំណើនពាណិជ្ជកម្មរបស់កម្ពុជាកើតមានឡើង ពិសេសខេត្តជាប់ព្រំដែនទាំង៤។
សូមជម្រាបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈសារពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នេះ សម្ដេចបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះគឺគ្មានកិច្ចព្រមព្រៀងណាមួយបញ្ចូលដែនដីនៃប្រទេសទាំងបីបញ្ចូលគ្នា ក្រៅអំពីកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច សង្គម សន្ដិសុខ និងការពារជាតិឡើយ។ កិច្ចសហប្រតិបត្តិការនេះមិនមែនជាការបង្កើតប្រទេសមួយដោយឡែកឬក៏យកខេត្តទាំងនោះយកទៅធ្វើជាខេត្តសហព័ន្ធដូចក្រុមប្រឆាំងជ្រុលនិយមបំពុលព័ត៌មាននោះទេ។ បន្ថែមពីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមជាបន្តបន្ទាប់ថា កិច្ចសហប្រតិបត្តិការនេះគឺគ្មានការយកទឹកដីទៅដាក់ហ៊ុនគ្នា ឬការដោះដូរទឹកដីជាមួយប្រទេសជិតខាងណាមួយឡើយ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧