ព័ត៌មាន
អន្តរក្រសួង ធ្វើសិក្ខាសាលាពិគ្រោះយោបល់ ពីគោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព
អន្តរក្រសួង រួមមានក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ ដោយមានការគាំទ្រពីអង្គការ វ៉ាយថលស្ត្រេតធីជី (Vital Strategies) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី អនុសាសន៍គោលនយោបាយសង្ខេបចំនួន ៥ ទាក់ទងយេនឌ័រ និងសុខភាព។
ក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃនេះ លោកជំទាវ ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងថា ជាបន្តបន្ទាប់ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន ៥ រហូតបានទទួលជោគជ័យ និងបានដាក់ពិគ្រោះយោបល់បន្ថែមនាថ្ងៃនេះ។
អនុសាសន៍គោលនយោបាយទាំង ៥ រួមមាន ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការជំរុញការលប់បំបាត់ជំងឺមហារីកមាត់ស្បូន ដើម្បីសង្គ្រោះជីវិតស្រ្តី ការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយលើកកម្ពស់សុខភាពអាហារូបត្ថម្ភ សម្រាប់ស្រ្តីអាយុ១៥-៤៩ ឆ្នាំ ការកាត់បន្ថយផលប៉ះពាល់ពីអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។
អនុសាសន៍គោលនយោបាយសង្ខេបទាំង៥ខាងលើ ក៏បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក «មនុស្ស» ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ «ការអភិវឌ្ឍមូល ធនមនុស្ស» ដែលគិតគូរទៅលើ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធ គាំពារសង្គម ។
នាពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ផែនការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨)ផងដែរ ។ ផែនការនេះ មានការចូលរួមអនុវត្តពហុវិស័យ ដោយក្នុងនោះក៏មានសកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រនិងសុខភាព៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”