ព័ត៌មាន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះMOU កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជារយះពេល5ឆ្នាំ
ភ្នំពេញ ៖ ពិធីចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធ សាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ឆ្នាំ ២០២៤ – ២០២៨ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀង អាហារពិភពលោកប្រចាំកម្ពុជា នេះធ្វើឡើងនៅនៅទីស្តីការ គ.ជ.គ.ម.នាថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃ គ.ជ.គ.ម. តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀង អាហារពិភព លោកប្រចាំកម្ពុជា (World Food Program- WFP) និងមាន ការចូលរួមពីមន្ត្រីបច្ចេកទេសគ.ជ.គ.ម. ដើម្បីបន្តនិងតាមដានលើការងារគ្រោះ មហន្តរាយនៅកម្ពុជា។

គោលបំណងនៃពិគ្រោះយោបល់បន្ថែមរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា រកភាពខ្លាំងនិងភាពខ្សោយតាមតំបន់ងាយរកគ្រោះដោយគ្រោះមហន្តរាយនៅកម្ពុជា។ ម្យ៉ាងវិញទៀតគោលដៅសំខាន់គឺដើម្បីពិភាក្សាអំពីស្ថានភាពនៃគំនិតផ្តួចផ្តើមមានចំនួនបី៖ ការវាយតម្លៃភាពងាយរងគ្រោះ និងហានិភ័យ (VRA) ការតាមដាន និងវាយតម្លៃ (M&E) និងកម្មវិធីការព្រមានជាមុនសម្រាប់ទាំង អស់គ្នា (EW4All) ដើម្បីឈានទៅរកទិសដៅបន្តនិងកិច្ចសហប្រតិបត្តិការក៏ ដូចជាធ្វើពិធីចុះអនុស្សារណៈ សម្រាប់កិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់ភាពយោគយល់គ្នាគ.ជ.គ.ម. និងWFP។

ទន្ទឹមនឹងនេះ ក្នុងការបន្តនូវគោលដៅ និងយុទ្ធសាស្ត្ររបស់ WFP ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបញ្ហាអភិវឌ្ឍន៍សំខាន់ WFP កំពុងរួមចំណែកដល់ការអភិវឌ្ឍនិងការពង្រឹងសមត្ថភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវភាពអត់ឃ្លាន គ្មានការលើកកំពស់សមត្ថភាពគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយវិបត្តិ និងគ្រោះមហន្តរាយនៅកម្ពុជា។ល។រាជរដ្ឋាភិបាលទទួលស្គាល់ WFP ជាអង្គការមនុស្សធម៌ដ៏ធំបំផុតរបស់ពិភព លោក ជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្ន និងប្រើ ប្រាស់ជំនួយស្បៀងអាហារដើម្បីកសាងផ្លូវទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនដែលងើបឡើងវិញពីគ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុ។ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ទិន្នន័យអាកាសធាតុ និងការវិភាគដែលគាំទ្រដល់ការសម្រេចចិត្ត ជម្រុញការអនុវត្តអភិក្រមសកម្មភាពសម្រាប់ការកាត់បន្ថយផល់ប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ ការផ្សព្វផ្សាយសកម្ម ភាព សកម្មភាពព្យាករណ៍ ការពង្រឹងក្របខណ្ឌច្បាប់ដែលគាំទ្រការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងបន្ថែម លើយន្តការសម្របសម្រួល និងការទំនាក់ទំនង ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ គ.ជ.គ.ម. នឹងសម្របសម្រួល និងអនុវត្តសកម្មភាពដែលបានស្នើឡើង ដោយសហការជាមួយការិយាល័យពាក់ព័ន្ធនៅ ថ្នាក់ជាតិ (ឆ្លើយតប និងស្តាឡើងវិញ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល គ្រប់គ្រងព័ត៌មានគ្រោះ មហន្តរាយ និងផែនការនឹងស្រាវជ្រាវ) និងថ្នាក់ក្រោមជាតិ (លេខាធិការគ្រោះ មហន្តរាយខេត្ត ស្រុក និងឃុំ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋាន) និងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍន៍ និង មនុស្សធម៍ផងដែរ។

សូមបញ្ជាក់ថា ដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមូលដ្ឋានមួយដែលបានចុះរវាងរដ្ឋាភិបាលកម្ពុជា និង WFP នៅក្នុងឆ្នាំ២០០៦បានធ្វើ (“កិច្ចព្រមព្រៀងមូលដ្ឋាន”)។ កិច្ចព្រមព្រៀងនេះជាការបំពេញបន្ថែមទៅនឹងកិច្ចព្រមព្រៀងជាមូលដ្ឋាន ហើយបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងមូលដ្ឋានត្រូវអនុវត្តទាំងស្រុង និងដោយគ្មានករណីលើកលែងចំពោះកិច្ចព្រមព្រៀងនេះ៕ អត្ថបទ៖ភារម្យ







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”