ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបឯកឧត្តម លី កាន់ជៀ ផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ
ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយ ឯកឧត្តម លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលស្ថិតក្រោមវិសាលភាពការងាររបស់ស្ថាប័នទាំងពីរ ព្រមទាំងព័ត៌មានជុំវិញប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋបាលសាធារណៈ នៃប្រទេសទាំងពីរ។

កន្លងមកនេះ ក្រសួងមុខងារសាធារណៈ បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមុខងារសាធារណៈជាតិចិន ដែលជាស្ថាប័នចំណុះក្រសួងចាត់តាំង ដោយបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ហើយក៏បានបន្តអនុវត្តអនុស្សារណៈនេះ តាមរយៈការផ្លាស់ប្តូរជំនួបរវាងថ្នាក់ដឹកនាំស្ថាប័ន ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍សមត្ថភាពធនធានកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ជាដើម។

ក្នុងអាណត្តិទី៧ នេះ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ថ្នាក់ដឹកនាំបច្ចេកទេសរវាងស្ថាប័នទាំងពីរ ព្រមទាំងការគាំទ្រ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នទាំងពីរបានពង្រីកកិច្ចសហការមួយកម្រិតបន្ថែមទៀត ដោយការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភា ភាពជាអ្នកដឹកនាំចិនភូតុង ដែលមានគោលបំណង ក្នុងការកំណត់នូវវិស័យទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម លី កាន់ជៀ រដ្ឋមន្ត្រីក្រសួងចាត់តាំង នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបសំណេះសំណាល ពិភាក្សាការងារ បានបញ្ចប់។


-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”