ព័ត៌មាន
មនុស្សវ័យចាស់ត្រៀមខ្លួនរួចរាល់ចុះឈ្មោះទៅទស្សនាខេត្តចំនួន៤នៅទិសឦសាននៃប្រទេសកម្ពុជា
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យមានកម្មវីធីដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្តាហ៍ ដោយគិតចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ មនុស្សវ័យចាស់រស់នៅរាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ចុះឈ្មោះទៅទស្សនាខេត្តចំនួន៤នៅទិសឦសាននៃប្រទេសកម្ពុជា។
មនុស្សវ័យចាស់រស់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា នៅពេលនេះ ពួកគេបានត្រៀមខ្លួនចុះឈ្មោះរួចរាល់ ដើម្បីអាចចូលរួមធ្វើដំណើរទស្សនា តាមបណ្តាខេត្តចំនួន៤ជាប់ព្រំដែននៅទិសឦសាននៃប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
លើសពីនេះ មនុស្សវ័យចាស់ បានគាំទ្រ និងអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជារៀងរាល់ចុងសប្ដាហ៍ នៅខេត្តទាំង៤នេះ ដើម្បីឱ្យប្រជាពលរដ្ឋទៅមើលដោយផ្ទាល់ព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម និងប្រទេសឡាវ។ ម្យ៉ាងវិញទៀត ក៍បានបំពេញបំណងប្រាថ្នារបស់ពួកគេ ដែលកន្លងទៅមិនធ្លាប់បានទៅទស្សនានៅតំបន់ព្រំដែនផងដែរ។
កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តនៅតាមបន្ទាត់ព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ ដោយ ចាប់ពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ដើម្បីជំរុញឲ្យពលរដ្ឋទាំងអស់គ្នា បានទៅមើលពីទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និងរបៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដែលស្ថិតដំណើរការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍបំពេញបន្ថែមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”