ព័ត៌មាន
ប្រជាពលរដ្ឋក្នុងស្រុកបាកាន ៣៥០០នាក់ទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ
ប្រជាពលរដ្ឋមកពីតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ប្រមាណ៣៥០០នាក់ បានមកទទួលការពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ។

កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន ស្ថិតក្នុងឃុំត្រពាំងជង រយៈ១ថ្ងៃពេញ ដោយបានធ្វើការពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋសរុបចំនួន ៣៥១៦នាក់ ក្នុងនោះ៩៦១នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង១០នាក់ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងដោយរថយន្តវះកាត់ចល័ត ។

ឯកឧត្តម ទី នរិន្ទ មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកបាកានដោយឥតគិតថ្លៃក្នុងពេលនេះគឺជាសកម្មភាពមនុស្សធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់លើសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន និងក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ។ ហើយក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូបលះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលា ចុះមកពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកបាកានដោយមិនគិតប្រាក់ ។ ឯកឧត្តម ទី នរិន្ទក៏សូមអរគុណដល់ក្រុមការងារជួយចុះតាមឃុំដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងផ្តល់អាហារសម្រន់ជូនប្រជាពលរដ្ឋដើម្បីមកទទួលការពិនិត្យព្យាបាលភ្នែក ។ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានស្រុកបាកាន និងបន្តសហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះមកពិនិត្យព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកានជាបន្តបន្ទាប់ទៀត ។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៣លើក ដោយពិនិត្យព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ៥៥០០នាក់ ហើយកាលពីឆ្នាំ២០២៣ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ៕ អត្ថបទ៖ ភិរុណ ពៅ









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់