ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ជែល ខូលនីលា( GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះភាគីទាំងពីរបាននិយាយគ្នាបន្ថែមទៀតទាក់ទងនឹងគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក រួមគ្នា ដែលគ្រោងនឹងធ្វើឡើងលើទឹកដីកម្ពុជានាពេលខាងមុខនេះ។ បើតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថាជំនួបទ្វេភាគីខាងលើនេះ គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ ដូចជាការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក(Army...
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។ លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែលឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនពលករមកពីប្រទេសថៃ។ លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ...
ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម KAIRAT Sarybay អគ្គលេខាធិការ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ឯកឧត្តម Kanat Tumysh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា និង ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦...
កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២ (សឹង្ហបុរីស្កេនខេអេចឃ្យូអរកូត ប្រទេសកម្ពុជា) ដើម្បីសម្រួលដល់ប្រជាជនសឹង្ហបុរីអាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា តាមខេអេឃ្យូរអរកូតនៃគណនីប្រាក់រៀល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាល ទី២៖ នៅរាជធានីភ្នំពេញ។ ការដាក់ឱ្យដំណើរការទូទាត់ឆ្លងដែននេះ...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បើកដំណើរការជាផ្លូវការ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥ ដើម្បីជ្រើសរើស ធុរកិច្ចថ្មីឆ្នើមចំនួន៥ ដែលនឹងមានឱកាសប្រកួតប្រជែងទទួលបានថវិកាគាំទ្រជាទុនឧបត្ថម្ភ ដែលមិនយកភាគហ៊ុនសរុបចំនួន ១២០ លានរៀល។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងពិធីបើកដំណើរការជា ផ្លូវការ នៃកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៥” នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា ធុរកិច្ចថ្មីមិនមែនគ្រាន់តែជាផ្នែក តូចមួយនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃអនាគតសេដ្ឋកិច្ច។ ធុរកិច្ចថ្មីនាំមកនូវគំនិតច្នៃប្រឌិតគំរូអាជីវកម្មថ្មី...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានបន្តការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង៥០នាក់ ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានកោតសរសើរយ៉ាងខ្លាំងចំពោះឯកភាព សាមគ្គីភាព និងការចូលរួមយ៉ាង សកម្មរបស់និស្សិតខ្មែរនៅប្រទេសជប៉ុន។ ឯកឧត្តម លើកឡើងអំពីការចូលរួមចំណែករបស់និស្សិតខ្មែរក្នុង ការលើកកម្ពស់មុខមាត់កម្ពុជានៅក្រៅប្រទេស និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និង ជប៉ុន។ កសរកោតសរសើរនេះ ក្នុង ជំនួនសម្តែងការគួរសមពីគណៈកម្មការនៃសមាគមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ ក្នុងជំនួប កញ្ញា តែ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងស្វែងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកផ្តន្ទាទោសឲ្យខាតតែបាន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍...