ព័ត៌មាន
ឯកឧត្តម មាស រដ្ឋាវុឌ្ឍ ប្រធានគណៈឃោសនាអប់រំខេត្ត ចូលរួមបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧
នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅស្នាក់ការគណបក្សស្រុក រវៀង ស្ថិតក្នុង ឃុំរបៀប មានរៀបចំពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧ ក្រោមអធិបតីភាព ឯកឧត្តម មាស រដ្ឋាវុឌ្ឍប្រធានគណៈឃោសនាអប់រំខេត្ត ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអនុប្រធានគណបក្ស លោកគ្រូឧទេ្ទស សិក្ខាកាមដែលជាសមាជិកគណបក្សស្រុករវៀងចំនួន៧១នាក់ ក្នងនោះមានស្រី្តចំនួន១៥នាក់ បានបញ្ចប់វគ្គអប់រំនយោបាយនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម មាស រដ្ឋាវុឌ្ឍ បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការគណបក្សខេត្ត និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវក្តី សោមនស្សរីករាយក្រៃលែង ដោយបានឃើញវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៧ បានដំណើរការយ៉ាងល្អស្របតាមកម្មវិធីដែលបានគ្រោងទុក និងបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ ស្មារតីគោរពវិន័យ និងស្មារតី សាមគ្គីភាពរបស់សិក្ខាកាមក្នុងរយៈពេល៦ថ្ងៃនេះ ដែលបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ របស់មន្ត្រីគណបក្សក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គការចាត់តាំងគណបក្ស ព្រមទាំងបង្ហាញ នូវការត្រៀមខ្លួនក្នុងការជួយគណបក្សនៅបណ្តាថ្នាក់ បណ្តាផ្នែករបស់ខ្លួន លើការងារអប់រំ នយោបាយ សតិអារម្មណ៍របស់គណបក្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន វាយតម្លៃខ្ពស់ចំពោះអស់លោកជាគ្រូឧទ្ទេសនាម ដែលបានចំណាយពេលវេលាធ្វើការស្រាវជ្រាវរៀបចំបទឧទ្ទេសនាម និងបានឧទ្ទេសនាមក្នុងវគ្គ សិក្សានេះដោយស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះ ទៀតក៏បាន កោតសរសើរ ចំពោះក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុករវៀង គណៈកម្មាធិការគណបក្សស្រុករវៀង និងគណៈឃោសនាអប់រំគណបក្ស នូវ ស្មារតីឯកភាពខាងទស្សនៈគណបក្ស ដែលសហការគ្នាបានល្អក្នុងការចាត់តាំងវគ្គសិក្សានេះឡើង ក៏ដូចជាការគ្រប់គ្រងដំណើរការ វគ្គសិក្សាទាំងមូល ស្របតាមស្មារតីដឹកនាំរបស់ គណអចិន្ត្រៃយ៍ គណៈកម្មការធិការគណបក្សខេត្ត។
ឯកឧត្តមក៏បានបញ្ជាក់ថា ការអប់រំនយោបាយក្នុងពេលបច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានទិសដៅបម្រើឱ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែល កំពុងបំពេញតួនាទីក្នុងអង្គការចាត់តាំងគណបក្ស និងអង្គការរដ្ឋនៅតាមស្ថាប័ន និងក្នុងអង្គការ យុវជនគណបក្ស ដើម្បីឱ្យក្លាយជាកម្លាំងពិតមានការឯកភាពគ្នាខាងការយល់ដឹងទស្សនៈ និង សតិអារម្មណ៍ និងមានលទ្ធភាពជួយពង្រឹងការងារគណបក្សតាមបណ្តាថ្នាក់ បណ្តាផ្នែក ជាពិសេស ការចូលរួមលើសមរភូមិសាធារណមតិដ៏ស្រួចស្រាល់នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងលទ្ធភាព បន្តវេននៅពេលអនាគត។
ឯកឧត្តមក៏បាន ផ្តាំផ្ញើ ក៏ដូចជាផ្ដល់នូវអនុសាសន៍ ល្អៗចំនួន៥ ចំណុច ដើម្បីអោយសិក្ខាកាម យកទៅអនុវត្តក្នុងនាម មន្ត្រីគណបក្ស ក៏ដូចជាយុវជនគណបក្សដែលជាអ្នកជំនាន់ក្រោយ និងបានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា សិក្ខាកាមយើងបានទទួលធាតុចូល ថ្មីបន្ថែម ហើយនឹងខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុរួមរបស់ គណបក្សផង និងម៉្យាងក៏ជាកិត្តិយសរបស់ខ្លួនផ្ទាល់ផងដែរ។












-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ