ព័ត៌មាន
រដ្ឋបាលខេត្តព្រះវិហារ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី “បូជនីយដ្ឋានចងចាំ នៃកម្ពុជា” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ដើម្បីអបអរសាទរជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលអង្គការយូណេស្កូ បានសម្រេចចុះបញ្ជី “បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ដ៏មហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងយុវនារីយ៉ាងច្រេីនកុះករ នៅបរិវេណសួនច្បារមុខសាលាខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវអំណរសាទ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជី “បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមិនត្រឹមតែជា មោទនភាពជាតិដ៏ធំធេង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដ៏សំខាន់ពីសហគមន៍អន្តរជាតិ ចំពោះការលះបង់ និងការឈឺចាប់ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាការរំលឹកដ៏ជ្រាលជ្រៅដល់មនុស្សជំនាន់ក្រោយអំពី សារៈសំខាន់នៃសន្តិភាព និងការផ្សះផ្សាជាតិ។ យើងត្រូវចងចាំជានិច្ចថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ គឺបានមកដោយការលំបាក និងការលះបង់ដ៏ធំធេង ហើយការចងចាំនូវអតីតកាលដ៏ឈឺចាប់ គឺដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ទាំងអស់ ជួយផ្សព្វផ្សាយនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យបានទូលំទូលាយ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំ នៃកម្ពុជា ដើម្បីបម្រើជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សជាតិទាំងមូល អំពីផលវិបាកនៃការស្អប់ខ្ពើម និងសារៈសំខាន់នៃសាមគ្គីភាព និងការអភ័យទោស ព្រមទាំងយល់ដឹងអំពីអតីតកាល ពង្រឹងស្មារតីសន្តិភាព និងការរួបរួមរបស់យើងសម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពរួមមាន៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាត) និងអតីតមន្ទីរឃុំឃាំង ម-១៣ (នៅខេត្តកំពង់ស្ពឺ/កំពង់ឆ្នាំង) ។ ទីតាំងទាំងបីនេះតំណាងឱ្យដំណាក់កាលផ្សេងៗគ្នានៃប្រព័ន្ធគាបសង្កត់របស់ខ្មែរក្រហម ហើយឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះ ការឆ្លុះបញ្ចាំងពីអតីតកាល និងការលើកកម្ពស់ការសិក្សា ដើម្បីលើកទឹកចិត្តដល់ការរស់នៅជាមួយគ្នាដោយសន្តិភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់អំពើឃោរឃៅបែបនេះនាពេលអនាគត។




















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត