(ខេត្តកែប)៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី៧ ខែសីហានេះ ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយបានសរសេរបង្ហោះលើហ្វេសប៊ុកដយសង្ឃឹមភាគីថៃនឹងអនុវត្តតាមស្មារតីកិច្ចប្រជុំវិសាមញ្ញ GBC ដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ ខណៈកិច្ចប្រជុំវិសាមញ្ញភាគីទាំងពីរសម្រេចអនុម័តលើកំណត់ហេតុ និងសេចក្តីប្រកាសព័ត៌មានរួម។ ឯកឧត្តមបានសរសេរថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ...
ភ្នំពេញ៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ឃុំអង្គពពេល ឃុំមហាឬស្សី...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបើកកម្មវិធី «វេទិកាការងារ» នៅឃុំជើងព្រៃ ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំទំនប់ ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ដើម្បីនាំយកឱកាសការងារជិត ៥ពាន់កន្លែង ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស...
ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់...
ម៉ាឡេស៊ី៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន «ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី» នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញលទ្ធផលព្រមព្រៀង១៣ចំណុចដូចខាងក្រោម៖ អនុស្សរណៈកិច្ចព្រមព្រៀងប្រជុំគណៈកម្មាធិការព្រំដែន សហប្រតិបត្តិការទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ ១. ភាគីទាំងពីរឯកភាពលើការឈប់បាញ់...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅល្ងាចថ្ងៃទី៧ ខែសីហានេះថា នៅព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឯកឧត្តម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ វិមានរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ ទៀ...
ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗ បានប្រកាសអំពីកិច្ចសហការជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្នុងការគំនិតផ្តួចផ្តើមថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។ ប្រភពព័ត៌មានពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ដើម្បីបញ្ជ្រាបការអប់រំ ស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់ តាមរយៈកីឡាបាល់ទាត់ ជាប្រភេទកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ ប្រភពដដែលបានបន្ដថា ការគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជម្លោះព្រំដែននាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដែលនាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន...
ក្លិបបាល់ទាត់បឹងកេត បានក្លាយជាក្លិបសមាជិកលីគកំពូលកម្ពុជាទី៣ ដែលបានប្រកាសផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ថៃ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗកន្លងទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក ក្លិបបឹងកេត និងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរបស់ក្លិបរយៈពេល ៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាដោយអាស្រ័យកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក៏ដោយ។ យ៉ាងណាមិញ ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្នុងស្ថានភាពបន្ទាន់នេះ ក្លិបបានសម្រេចសូមរក្សាជម្រើស ដែលមានជាក់ស្ដែងចំពោះមុខ គឺការប្រើប្រាស់សម្ភារដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ...
ភ្នំពេញ៖ ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ។ នេះបើតាមការលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ។ លោក ម៉េត មាសភក្ដី បានបង្ហាញរបាយការណ៍ទាំងស្រុងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជារួមាន៖ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ...