កីឡា
ថាន់ ប៊ុនរ៉ុង និង ប៊ុន សុភុត ឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ
ទីបំផុត ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិ និង ប៊ុន សុភុត អ្នកប្រដាល់ក្លឹបអេភូថងកីឡា បានឡើងទៅជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតគុនខ្មែរដណ្ដើមពានរង្វាន់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា…
ទីបំផុត ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិ និង ប៊ុន សុភុត អ្នកប្រដាល់ក្លឹបអេភូថងកីឡា បានឡើងទៅជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតគុនខ្មែរដណ្ដើមពានរង្វាន់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។ នៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅលើសង្វៀនបិទទ្វារបាយ័នស្ទឹងមានជ័យ ថាន់ ប៊ុនរ៉ុង បានវាយឈ្នះម៉ិល សារុន អ្នកប្រដាល់ក្លឹបអាណាចក្រគុនខ្មែរដោយពិន្ទុ ឯ ប៊ុន សុភុត គេវាយឈ្នះអេលីត ឡុងឡី អ្នកប្រដាល់ក្លឹបប៉ែនកាក់គុនខ្មែរដោយពិន្ទុ។
ដូច្នេះថាន់ ប៊ុនរ៉ុង និង ប៊ុន សុភុត ពួកគេទាំងពីរ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯកក្រុមហ៊ុនស្រាបៀរកម្ពុជា ទម្ងន់៦០គីឡូក្រាម ឯ អ្នកប្រដាល់ម៉ិល សារុន និង អ្នកប្រដាល់អេលីត ឡុងឡី នឹងត្រូវជួបប្រកួតគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ នាពេលខាងមុខ។ ចំពោះ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ចាន់ ប៊ុនលាភអ្នកប្រដាល់ក្លឹបនិរោធមានជ័យ នៅតែវាយចាញ់គង់ សំបូរ អ្នកប្រដាល់ក្លឹបគោព្រៃគុនខ្មែរដោយពិន្ទុដដែលនៅក្នុងការប្រកួតសងសឹកនោះ ហើយឡុង សំណាង អ្នកប្រដាល់ក្លឹបវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ វាយឈ្នះ ប្រាក់ ឌីណាអ្នកប្រដាល់មកពីក្លឹបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ដោយពិន្ទុដែរ។
មុត ខ្លឹមខ្មៅ ផ្តួលមាស សុជាតិ ទឹក៣ ខណៈរិទ្ធ ប៊ុនម៉ៅ ផ្តួលកែវសំរិទ្ធក្នុងទឹក៣ដូចគ្នា
អ្នកប្រដាល់មិនសូវល្បីឈ្មោះមាស សុជាតិ ក្លឹបឃ្លាំងមឿងខេត្តពោធិសាត់ ត្រូវម៉ុត ខ្លឹមខ្មៅ អ្នកប្រដាល់មានឈ្មោះល្បីនៅក្លឹបមកុដរាជសីហ៍ ផ្តួលឲ្យសន្លប់ក្នុងទឹកទី៣ នៅក្នុងការជួបប្រកួតគ្នា នៅលើសង្វៀនបិទទ្វារវ៉ើកបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី០២ឧសភា២០២០។ មាស សុជាតិ សន្លប់ដោយសារកែងរបស់ខ្លឹមខ្មៅ វាយចំសៀតផ្កាខាងស្តាំមួយកែងពេញតែម្តង ដែលធ្វើឲ្យសុជាតិដួលសន្លប់លែងក្រោកតែម្តង។
ចំណែក រិទ្ធ ប៊ុនម៉ៅ អ្នកប្រដាល់ជើងចាស់ក្លឹបអាណាចក្រគុនខ្មែរ ក៏បានផ្តួលអ្នកប្រដាល់ កែវ សំរិទ្ធ ក្លឹបរាជសីហ៍ខេត្តរតនគិរី អោយសន្លប់ក្នុងទឹកទី៣ដូចគ្នាដែរ។ កែវ សំរិទ្ធ ក៏សន្លប់ដោយសារស្នៀតកែងរបស់ប៊ុនម៉ៅដូចមាស សុជាតិដែរ។ អេអាំ ម៉ារីនភូថង ឈ្នះទៀតហើយ ក្នុងការប្រកួតសន្សំប្រាក់លានប្រចាំសប្តាហ៍ អេអាំ ម៉ារីនភូថង អ្នកប្រដាល់ក្លឹបអេភូថងកីឡា បានប្រកួតឈ្នះ រឿង សារិទ្ធ អ្នកប្រដាល់ក្លឹបមកុដរាជសីហ៍ ដោយពិន្ទុ នៅក្នុងការជួបប្រកួតគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតសន្សំប្រាក់លានប្រចាំសប្តាហ៍។ ការឈ្នះរបស់ អេអាំ ម៉ារីនភូថង លើកនេះ គឺជាការឈ្នះលើកទី៧របស់គេហើយ គឺមានន័យថាគេឈ្នះបាន៧លានរៀលរួចហើយ៕
អត្ថបទ៖ វិសិទ្ធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
