កីឡា
សល ពិសិដ្ឋ ជួបសងសឹក នួន រ៉ាថេប ឯ រិទ្ធ ប៊ុនម៉ៅ សងសឹក ភុន សោភ័ណ្ឌ
នួន រ៉ាថេប អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង បានស្វាគមន៍ចំពោះអ្នកប្រដាល់ជើងចាស់ សល ពិសិដ្ឋ ក្លិបកុសលកីឡា ដែលសុំជួបសងសឹក នៅថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ លើសង្វៀនបិទទ្វារBoostrongបាយ័នស្ទឹងមានជ័យ។
ជើងចាស់ និងជើងថ្មីទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩កន្លងមក ដែលក្នុងការជួបគ្នាពេលនោះ នួន រ៉ាថេប បានឈ្នះ សល ពិសិដ្ឋ ដោយពិន្ទុ។ ពួកគេជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០០ គីឡូក្រាម។
សល ពិសិដ្ឋ គេជាគោចាស់ទំពាស្មៅលែងដាច់ទៅហើយ ហើយណាមួយកម្លាំងរបស់គេក៏រាងថមថយច្រើនដែរ ដូច្នេះហើយការសុំសងសឹក នួន រ៉ាថេប ដែលជាអ្នកប្រដាល់មានកម្លាំងកាយសម្បទារឹងមាំខ្លាំងនោះ ប្រហែលជា ពិសិដ្ឋ មិនអាចសម្រេចបំណង ក្នុងការសងសឹកបាននោះឡើយ។
ចាំមើល តើរវាង នួន រ៉ាថេប និង សល ពិសិដ្ឋ នរណាជាអ្នកឈ្នះ ? សម្រាប់ជំនួបលើកទី២ ដែលជាជំនួបសងសឹករបស់ សល ពិសិដ្ឋ នោះ?។
ចំពោះ រិទ្ធ ប៊ុនម៉ៅ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ នឹងជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ជើងចាស់ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យ ដោយជួបប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម។ ពួកគេទាំងពីរ ធ្លាប់ជួបគ្នាម្តងហើយកាលពីចុងឆ្នាំ២០១៩កន្លងមក ដោយភុន សោភ័ណ្ឌ ឈ្នះប៊ុន ម៉ៅ ដោយពិន្ទុ។ ចាំមើល តើ រិទ្ធ ប៊ុនម៉ៅ គេអាចសងសឹក ភុន សោភ័ណ្ឌ បានសម្រេចឬអត់?។
វី សម្ផស្ស អ្នកប្រដាល់ជើងចាស់របស់ក្លិបនាគរាជមានជ័យ នឹងត្រូវជួបប្រកួតជាមួយ រ័ត្ន តារា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។
រ័ត្ន តារា ថ្វីត្បិតតែជាអ្នកប្រដាល់ជើងថ្មី ទើបបង្ហាញខ្លួនជាលើកទី១នៅលើសង្វៀនភ្នំពេញនេះក្តី ប៉ុន្តែគេមានថ្វីដៃល្អ វាយខ្លាំង និងមានតិចនិកប្រកួតច្រើនថែមទៀត។ ទោះជាយ៉ាងណា ការជួបគ្នារវាង និង វី សម្ផស្ស នេះ គេមិនហ៊ានទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ ព្រោះពួកគេទាំងពីរមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា គ្រាន់តែ វី សម្ផស្ស គេចាស់វស្សាជាងតែប៉ុណ្ណោះ។
សៅ វណ្ណា អ្នកប្រដាល់ក្លិបយុវវាលស្បូវ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយសោម ពិសិដ្ឋ អ្នកប្រដាល់ក្លិបអេភូថងកីឡា ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។ ចាំមើល តើអ្នកណាឈ្នះ?៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន3 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
