កីឡា
ប្រដាល់សកលផ្ដោតជម្រើសជាតិកាន់តែខ្លាំង ក្រោយបន្ដភាពជោគជ័យក្នុងការប្រកួតលក្ខណៈអាជីពខែទី២
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងភាពទាក់ទាញក្នុងការប្រកួតខែទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីព Dragon the Golden Ring សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញានឹងបន្ដរៀបចឲ្យកាន់តែល្អ ពិសេសផ្ដោតការចាប់គូកីឡាករ-កីឡាការិនីជម្រើសជាតិ ទល់នឹងកីឡាករបរទេសកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញផង និងដុសខាតសមត្ថភាពពួកគេត្រៀមការប្រកួតអន្ដរជាតិផង។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពខែទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ។ ការណ៍នេះ សម្រាប់ការប្រកួតខែទី៣ នាចុងខែមេសាខាងមុខ សហព័ន្ធនឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារីតែម្ដង។
ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រចាំខែមីនានេះ រាងប្លែកត្រង់សហព័ន្ធបានបញ្ជូនការប្រកួតមិត្តភាពអន្ដរជាតិកីឡាការិនី ក៏ដូចជាការប្រកួតគូឯក រវាងកីឡាករកម្ពុជា ប៉ះកម្ពុជា ដើម្បីប្រជែងកៅអីជម្រើសជាតិ ហើយជាលទ្ធផល គឺកីឡាករ ហ៊ុន គីមហ៊ាង បានក្លាយជាកីឡាករជម្រើសជាតិឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ខឿន សីហា ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ នៅត្រឹមទឹកទី៣។
ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតខែទី២ នេះ សហព័ន្ធនឹងបន្ដខិតខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើន ទាំងអ្នកមកទស្សនាផ្ទាល់ និងតាមបណ្ដាញសង្គម ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកម្រិតអាជីពឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ ដូចជាកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងកីឡាក្នុងសាលអាស៊ីជាដើម។
គួរដឹងថា ក្នុងចំណោមការប្រកួតប្រដាល់សកលអាជីព ប្រចាំខែមីនានេះ ក្រៅពីគូឯក ហ៊ុន គីមហ៊ាង ឈ្នះ ខឿន សីហា ក៏មានគូមិត្តភាពអន្ដរជាតិ ៣គូ រួមមានកីឡាករ វណ្ណា លីហៀង ឈ្នះកីឡាករអ៊ីរ៉ង់ Aryan Rahaei ដោយពិន្ទុ, កីឡាករ ជុន កក្កដា ឈ្នះកីឡាករ Ferris Dalle Grave មកពីប្រទេស Mauritius ដោយពិន្ទុ និងកីឡាការិនី លីជីន គុនខ្មែរ ចាញ់កីឡាការិនីនេប៉ាល់ Susma Chaudhari ត្រឹមទឹកទី១ និងគូមិត្តភាពជាតិ កីឡាករ លីន វិចិត្រ ឈ្នះកីឡាករ សី កុសល ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ