កីឡា
កម្ពុជាជំរុញអាស៊ានប្រើយន្ដការកីឡា លុបបំបាត់វិវាទផ្សេងៗ ដើម្បីសន្ដិភាព និងការអភិវឌ្ឍកីឡាក្នុងតំបន់
កម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បានជំរុញបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់យន្ដការកីឡា ដើម្បីលុបបាត់នូវជម្លោះ និងវិវាទផ្សេងៗ ហើយបង្កើតបាននូវសន្ដិភាព និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសិក្ខាសាលានេះ មានការចូលរួមផ្ទាល់ពីសមាជិកអាស៊ានចំនួន ៨ប្រទេស លើកលែងតែប្រទេសថៃ ហ្វីលីពីន និងទីម័រខាងកើត ដែលចូលរួមសិក្ខាសាលាតាម Online(Zoom)។

សិក្ខាសាលាកម្រិតតំបន់លើវិស័យកីឡានេះ ផ្ដោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ដោយផ្អែកលើគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ទី១-កីឡាដើម្បីអភិវឌ្ឍ និងសន្តិភាព ទី២-កំណើនប្រកបដោយចីរភាព ទី៣-វិទ្យាសាស្ត្រកីឡា ការបណ្តុះបណ្តាល ការអប់រំ និងបច្ចេកវិទ្យា ទី៤-ភាពសុចរិតនៃកីឡា ទី៥-របៀបរស់នៅដែលមានសុខភាពល្អ និងការរួមបញ្ចូលក្នុងកីឡា ទី៦-កីឡាសហគមន៍ និងតម្លៃវប្បធម៌ និងទី៧-ការអភិវឌ្ឍឧស្សាហកម្មកីឡា និងទេសចរណ៍កីឡា។

ក្នុងចំណោមគោលការណ៍នេះដែរ ម្ចាស់ផ្ទះកម្ពុជា បានសង្កត់ធ្ងន់លើ «កីឡាដើម្បីអភិវឌ្ឍ និងសន្ដិភាព» ដែលជាប្រធានបទក្ដៅ ត្រូវបានជំរុញហើយជំរុញទៀត ឲ្យអាស៊ានផ្ដោតការយកចិត្តទុកដាក់ និងដាក់អាទិភាពលើប្រធានបទមួយនេះ សម្ដៅនាំមកនូវសេចក្ដីសុខ សន្ដិភាព និងសុខដុមនីយកម្មនៅក្នុងតំបន់ ដោយចៀសវាងនូវវិបត្តិ ឬវិវាទផ្សេងៗ នៅក្នុងតំបន់ តាមរយៈយន្ដការកីឡា។

គួរដឹងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នេះជាលើកទី២ ដែលកម្ពុជាបានរៀបចំសិក្ខាសាលាកីឡាកម្រិតតំបន់នេះឡើង បន្ទាប់ពីការរៀបចំលើកទី១ នៅខេត្តសៀមរាប ដែលជាយន្ដការស្របតាមលក្ខខណ្ឌតំបន់ ក្នុងនាមម្ចាស់ផ្ទះ ដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ