កីឡា
FFC នឹងជំរុញការងារចម្បង៣ ដើម្បីបង្កើនការអភិវឌ្ឍបាល់ទាត់ និងជម្រើសជាតិកម្ពុជាខ្លាំងគ្រប់កម្រិត
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញផែនការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និងជំរុញការអភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុងនោះការងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធី «ការធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍបាល់ទាត់រយៈពេលវែង ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមជាវាគ្មិនពីអ្នកជំនាញអន្ដរជាតិលោក Byer Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដាក្លិបជាច្រើនផងដែរ។
ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានបង្ហាញទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញវិស័យបាល់ទាត់កម្ពុជាឱ្យរីកចម្រើនគ្រប់កម្រិត ទាំងផ្នែកបច្ចេកទេស និងគុណផល ដើម្បីអាចប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាពលើឆាកអន្តរជាតិ។ ទោះបីជាកន្លងមកមហាគ្រួសារបាល់ទាត់កម្ពុជា សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែលជាលទ្ធផលពិសិដ្ឋដែលសហព័ន្ធចង់បានបំផុត គឺជោគជ័យជាក់ស្តែងក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់អាណត្តិថ្មី ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការងារចម្បងចំនួន៣ ដើម្បីឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំង ទី១-គឺការពង្រឹងថ្នាលបាល់ទាត់តាមបណ្ដាខេត្តឲ្យកាន់តែទូលំទូលាយ ទី២-បង្កើនប្រព័ន្ធប្រកួតឲ្យមានស្ថិរភាព និងទី៣-ការបញ្ជូនមន្ដ្រីបច្ចេកទេសចុះពិនិត្យ វាយតម្លៃ និងយន្ដការជ្រើសរើសកីឡាករដោយផ្ទាល់ប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតឱកាសនោះដែរ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍវិស័យបាល់ទាត់ជាតិនេះដែរ ឯកឧត្តម សៅ សុខា ក៏បានជំរុញឲ្យអាណាព្យាបាលចូលរួមជំរុញ លើកទឹកចិត្ត និងបណ្ដុះការស្រលាញ់បាល់ទាត់ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំឡើង ដែលស្របទៅនឹងផែនការបណ្ដុះកុមារលេងបាល់ទាត់ពីថ្នាក់មតេ្ដយ្យ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នា ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិប្រកបដោយសុខដុមនីយកម្ម និងការអភិវឌ្ឍ តាមរយៈបាល់ទាត់ ដោយមិនរង់ចាំតែនណរម្នាក់ឡើយ៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ