កីឡា
NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិកនៅកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីអង្គសាមគ្គីអូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ចំពោះការផ្សព្វផ្សាយ និងអប់រំពីគុណតម្លៃអូឡាំពិកនៅកម្ពុជា។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្របពេលអង្គការកីឡាក្រៅរាជរដ្ឋាភិបាលនេះ បានចាប់ផ្ដើមបន្ដយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ លើកដំបូង នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បន្ដថា កម្មវិធីគុណតម្លៃអូឡាំពិក ត្រូវបានដាក់ក្នុងផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំមួយរបស់ចលនាអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ដើម្បីបញ្ជ្រាបចំណេះដឹង និងអប់រំពីគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់យុវជន ពិសេសសិស្សានុសិស្ស ហើយយុទ្ធនាការនេះ ត្រូវបានមើលឃើញ និងមានការវាយតម្លៃខ្ពស់ពីស្ថាប័នចលនាអូឡាំពិកអន្ដរជាតិ។
គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិក រៀបចំជាច្រើនឆ្នាំមកហើយ តាមបណ្ដាលរាជធានី-ខេត្តជាច្រើន ក្រោមជំនួយពីអង្គការសាមគ្គីអូឡាំពិក និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង អំពីស្មារតី និងឧត្តមគតិអូឡាំពិក ក៏ដូចជាជំរុញឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងការអភិវឌ្ឍ តាមរយៈសកម្មភាពកីឡាជាដើម។

សម្រាប់ឆ្នាំ២០២៦ នេះ បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមបន្ដការរៀបចំនៅតាមបណ្ដាខេត្តជាច្រើនទៀត ក្នុងគោលដៅឆ្ពោះទៅរកការរៀបចំតាមគ្រឹះស្ថានអប់រំ ឲ្យបានគ្រប់រាជធានី-ខេត្ត ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ប៉ុន្ដែអ្វីដែលពិសេសឆ្នាំនេះ ក្នុងចំណោមខេត្តគោលដៅត្រៀមរៀបចំ NOCC បានផ្ដោតជាពិសេសដល់ខេត្តជាយដែនចំនួន ២ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ដូចជាការនាំយកនូវជំនួយជួយរៀបចំទីលាន និងសាលាមានការខ្វះខាតសម្ភារផ្នែកកីឡាទៀតផង៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ