កីឡា
គ្រូបង្វឹកអន្ដរជាតិ វាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីជិះសេះកម្ពុជា
អ្នកស្រី Moguel Garcia Danniela គ្រូបង្វឹកកម្រិតអន្ដរជាតិ នៃក្រុមជម្រើសជាតិកីឡាជិះសេះកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យល្អ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានដ៏មានសក្ដានុពល ឆ្ពោះទៅរកមេដាយជូនជាតិនាថ្ងៃអនាគត។

ការលើកឡើងនេះ ស្របពេលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ សហការជាមួយក្លិបកីឡាជិះសេះ Genius resort រៀបចំការប្រកួតលក្ខណៈមិត្តភាពផ្លាស់ប្ដូរបច្ចេកទេស រវាងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសសមាជិកក្រុមជម្រើសជាតិ ទាំងឈុតធំ និងថ្នាល ដែលទើបចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានឲ្យដឹងថា ការប្រកួតនេះ ធ្វើឡើងស្របពេលសហព័ន្ធបានបង្ហាញសមភាពកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៧ និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
ទន្ទឹមជាមួយគ្នា គ្រូបង្វឹកកម្រិតផ្កាយប្រាំ អ្នកស្រី Moguel Garcia Danniela បានមើលឃើញពីសក្ដានុពលរបស់កីឡាករ-កីឡាការិនីវ័យក្មេង សុទ្ធតែមានឆន្ទៈ និងការខិតខំហ្វឹកហាត់ខ្លាំង។ ជាមួយស្មារតីចង់រីកចម្រើនខ្លាំងនេះ គ្រូបង្វឹកជនជាតិម៉ិចស៊ីកូ រំពឹងវិស័យកីឡាជិះសេះកម្ពុជានឹងកាន់តែរីកចម្រើន ហើយពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគត។

ជាមួយគ្នាដែរ កីឡាករ សុខ បញ្ញាជិញៀ សមាជិកក្រុមថ្នាល និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសេចក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយប្រភេទកីឡា ផ្សារភ្ជាប់ជាមួយសត្វសេះ ដោយបានផ្ដល់នូវអារម្មណ៍ពិសេសមួយ ។ ទោះបីពេលខ្លះ ជួបការលំបាក តែពួកគេសង្ឃឹមថា នឹងអាចទទួលបានជោគជ័យនាថ្ងៃណាមួយ។

គួរដឹងថា សម្រាប់ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ដែលទើបប្រមូលផ្ដុំហ្វឹកហាត់ នាឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំរបស់អ្នកស្រី Moguel Garcia Danniela គឺមានកីឡាករ-កីឡាការិនី ៦រូប រួមមានកីឡាករ លី សុវណ្ណ និងកីឡាករ រិនដា ម៉េងឡុង, កីឡាការិនី នរោត្តម អម្រិតា, ហ៊ុន ពេជមុន្នីវរលក្ខ័ណ៍, ស៊ុន ស៊ីមូនី និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី ។
បន្ថែមលើនេះ សហព័ន្ធក៏មានរៀបចំប្រមូលផ្ដុំជម្រើសជាតិថ្នាល ដោយមានកីឡាករ-កីឡាការិនី ៤រូបផងដែរ គឺមានកីឡាករ សុខ បញ្ញាជិញៀ, កីឡាការិនី រីឆាដ, វីរីនី កិត្យា ហេឡែន តាយ ច័ន្ទសុធារី និងកីឡាការិនី កាទ្រី ម៉ាលីស ណារូឌី ដែលដឹកនាំដោយគ្រូបង្វឹកលោក សាត សាវីត៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ