កីឡា
ក្លិប Manila Digger មកដល់កម្ពុជា ត្រៀមជួបព្រះខ័នរាជជាថ្មី ក្នុងវគ្គ ១/២ ពានកម្រិតទី៣ ទ្វីបអាស៊ី
ក្លិបបាល់ទាត់ Manila Digger របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

នេះជាលើកទី២ ហើយ ដែលក្រុមខ្លាំងហ្វីលីពីននេះ បានធ្វើដំណើរមកកាន់ទឹកដីអរិច្ឆរៈ ក្នុងបេសកកម្មប្រកួតពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីមកទឹកដីកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០២៥ បានចូលរួមការប្រកួតវគ្គចែកពូល និងធ្លាប់ប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២ ម្ដងរួចមកហើយ។ ប៉ុន្ដែជំនួបលើកនេះ អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដ្បិតក្រុមនីមួយៗ បានរៀបចំ និងត្រៀមខ្លួនកាន់តែល្អ មុនការប្រកួតមកដល់។
មុនធ្វើដំណើរមកកម្ពុជា ក្រុម Manila Digger បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ជាមួយការត្រៀមកាន់តែមុតស្រួច ដើម្បីតតាំងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ហើយកាន់តែស្រេកឃ្លាននូវជ័យជម្នះជាងមុន។ ដោយឡែកលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ធ្លាប់បានលើកឡើង និងទទួលស្គាល់ថា ការប្រកួតលើកនេះ នឹងមិនងាយស្រួល ដ្បិតក្រុមនីមួយៗ បាននាំចូលកីឡាករថ្មីៗ តែលោកនៅតែជឿជាក់លើក្រុមខ្លួន នឹងអាចសម្រេចតាមផែនការរៀបចំ ដើម្បីឡើងទៅវគ្គបន្ដ។
គួរដឹងថា សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងធ្វើធ្វើឡើង ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះ និងជើងទី២ ត្រូវប្រកួតនៅទឹកដីក្លិប Manila Digger នាប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះជំនួបជើងទី១ នាថ្ងៃព្រហស្បត្តិសប្ដាហ៍នេះ ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ក្នុងការស្វែងរកលទ្ធផលល្អប្រសើរ សម្រាប់ជាដើមទុនប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ