កីឡា
គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតពាន U17 អាស៊ាន នៅឥណ្ឌូនេស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។
បេសកកម្មរបស់ក្រុមគោព្រៃជំទង់ដឹកនាំដោយក្រុមការងារគ្រូ ដែលសុទ្ធសឹងជាជនជាតិខ្មែរនេះ ធ្វើឡើងក្រោយប្រមូលផ្ដុំហ្វឹកហាត់បានប្រមាណ ២សប្ដាហ៍ និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបប្រកាសកាលពីថ្មីៗ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ៦រូប, វិសាខា ៩រូប, ភ្នំពេញក្រោន ៣រូប និងកងយោធពលខេមរភូមិន្ទ ២រូប ខណៈ ៣រូបទៀត ជាកីឡាករយុវជនមកពីក្លិបអង្គរថាយហ្គឺរ, សៀមរាបយូណាយធីត និង ISI ដង្កោសែនជ័យ។
គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN U17 Boys’Championship 2026 ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះឆ្នាំនេះ មានបេក្ខភាព ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមកំពូលតារាងតាមពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជម្រើសជាតិ U17 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមការពារជើងឯកអូស្ដ្រាលី, សិង្ហបុរី និងប្រ៊ុយណេ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលB មានហ្វីលីពីន ថៃ ឡាវ និងមីយ៉ាន់ម៉ា៕ អត្ថបទ លី ឈុនឡា







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ