កីឡា
គ្រូ Manila ថាជួបគ្នាយប់នេះ គ្មានអ្វីខុសប្លែក តែគ្រូព្រះខ័នរាជ ថាមិនដូចគ្នាឡើយ
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុម Manila Digger FC របស់ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Kim Versales គ្រូបង្វឹកក្រុម Manila Digger បានលើកឡើងថា ជំនួបលើកនេះ គ្មានអ្វីខុសប្លែកឡើយ កាលពីជួបគ្នាក្នុងពូលឡើយ ផ្ទុយពីលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មិនដូចគ្នាឡើយ ព្រោះសមាសភាពកីឡាករមានការប្រែប្រួល ដ្បិតជួបលើកមុន លោកបានទុកកីឡាករមួយចំនួនឲ្យសម្រាក។
សម្រាប់គ្រូបង្វឹកក្រុម Manila បានគូសបញ្ជាក់ថា ទោះបីក្រុមទាំងពីរ មានការនាំចូលកីឡាករថ្មីៗ ដែលអាចកែប្រែ និងផ្លាស់ប្ដូរការប្រកួតខ្លះ តែអ្វីៗស្ថិតលើការប្រកួតជាក់ស្ដែង បន្ទាប់ពីចាប់ផ្ដើម ១០ ឬ ១៥នាទី ទើបក្រុមនីមួយៗ អាចផ្លាស់ប្ដូរយុទ្ធសាស្ដ្រទៅតាមការប្រកួត។ បែបនេះក្ដីលោក និងកូនក្រុមបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ។ រីឯរឿងអាកាសធាតុមិនជាបញ្ហាចោទឡើយ ព្រោះអាកាសធាតុនៅកម្ពុជា ដូចនៅហ្វីលីពីនដែរ។

ដោយឡែកលោក McConkey Mattew វិញ បានបញ្ជាក់ថា ការប្រកួតនេះ នឹងក្លាយជាជំនួបដ៏តានតឹង សម្រាប់ការតតាំងជាមួយក្រុមខ្លាំង ទាំងល្បឿន និងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រការពារវាយបក។ លោកសង្កត់ធ្ងន់ថា ការប្រកួតនេះ ខុសប្លែកគ្នា កាលពីជួបគ្នាក្នុងពូល ព្រោះស្ថិតក្នុងបរិបទខុសគ្នា ។ អ្វីដែលសំខាន់ជួបគ្នាលើកមុន ព្រះខ័នរាជស្វាយរៀង បានទុកកីឡាករមួយចំនួនឲ្យសម្រាក តែសម្រាប់ជំនួបនារាត្រីនេះ លោកនឹងព្យាយាមលេងតាមផែនការ ដើម្បីស្វែងរកជ័យជម្នះជូនក្រុម និងអ្នកគាំទ្រ។

សូមរំឮកថា ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាក្នុងវគ្គចែកពូលម្ដងរួចមកហើយ កាលព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះវិញ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Manila Digger នារាត្រីថ្ងៃព្រហស្បតិ៍នេះ មុនជំនួបជើងទី២ ត្រូវលេងនៅទឹកដីហ្វីលីពីន វិញម្ដង នាថ្ងៃទី១៦ ខែមេសា ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26។

គិតត្រឹមថ្ងៃទី៩ ខែមេសា ត្រូវនឹងថ្ងៃប្រកួតជើងទី២ រវាងក្រុមខ្លាំងកម្ពុជា និងហ្វីលីពីននេះដែរ ជំនួបដ៏ទាក់ទាញនេះ បានលក់សំបុត្រអស់ប្រមាណជាង ១ម៉ឺនសំបុត្រហើយ ខណៈអ្នកគាំទ្រអាចបន្ដទិញបាន ដោយក្លិបព្រះខ័នរាជស្វាយរៀង បន្ដលក់តាម Online និងមានលក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ