កីឡា
គ្រូព្រះខ័នរាជចាំមើលទ្ធផលជើងទី២ ក្រោយគ្រូ Manila ថាលេងមិនទាន់អស់ ១០០% បន្ទាប់ពីស្មើគ្នា ១-១
ជំនួបជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Manila Digger ហ្វីលីពីន បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីប AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមទាំងពីរ បានលើកឡើងនូវទស្សនាជុំវិញការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ពិសេសលោក Kim Versales គ្រូបង្វឹកក្រុម Manila Digger ដែលកូនក្រុមលេងមិនទាន់អស់ពីសមត្ថភាព ១០០% ស្របពេលគ្រូព្រះខ័នរាជស្វាយរៀង លោក McConkey Mattew បានឆ្លើយតបវិញថា ចាំមើលលទ្ធផលនៅជើងទី២ បន្ទាប់ពីពួកគេលេងអស់ ១០០%។
សម្រាប់ជំនួបដ៏តានតឹង ដែលមានអ្នកទស្សនាផ្ទាល់ ១៦,៦០២នាក់នេះ កីឡាករ Tiago Alves បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន ត្រឹមរយៈពេល ៤នាទី ក្រោយចាប់ផ្ដើមវគ្គទី១ ហើយលទ្ធផលបានរក្សាដល់ចុងម៉ោង ទើបកីឡាករ Pa Ousman Gai រកបានគ្រាប់តាមស្មើឲ្យក្រុម Manila Digger វិញ នៅនាទី៨៥។

ក្រោយចប់លោក Kim Versales ទទួលស្គាល់ពីការប្រកួតជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងពិតជាលំបាក តែលោករីករាយនឹងការវាយបកតាមស្មើ។ បែបនេះក្ដីលោកថា ក្រុមខ្លួនមិនទាន់បង្ហាញអស់ ១០០% នោះទេ ហើយបន្ទាប់ពីត្រឡប់ទៅហ្វីលីពីនវិញ លោកនឹងរៀបចំក្រុម ដើម្បីត្រៀមស្វាគមន៍ក្រុមជើងឯកលីគកំពូលកម្ពុជាវិញម្ដង។

ដោយឡែកលោក McConkey Mattew ថា មិនសប្បាយចិត្តជាមួយលទ្ធផលស្មើគ្នានេះទេ តែលោកពេញចិត្តទម្រង់លេងរបស់កូនក្រុម ទោះបីលោកមិនគាំទ្រគ្រាប់បាល់តាមស្មើរបស់ Manila Digger យ៉ាងណាក្ដី។ ឆ្លើយតបនឹងការថា លេងមិនទាន់អស់ពីសមត្ថភាពរបស់គ្រូបង្វឹកក្រុមហ្វីលីពីននេះវិញ លោកថា ចាំមើលការប្រកួតជើងទី២ បន្ទាប់ពីពួកគេបង្ហាញ ១០០% នឹងបញ្ចប់ដោយលទ្ធផលបែបណា? តែលោករំពឹងថា ទំនងនឹងគ្មានអ្វីប្រែប្រួលច្រើន ដោយពួកគេអាចនឹងទម្លាក់ ១១នាក់ចុះមកការពារបាល់ ដូចរយៈពេល ១០នាទីចុងក្រោយនៃជំនួបជើងទី១ នេះដែរ។

គួរដឹងថា ក្រោយបន្ដស្មើគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League 2025/26៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ