កីឡា
សុខ លីមហេង មុនក្លាយជាស្ដេចអុកនគរសង្ក្រាន្ដឆ្នាំនេះ មិនងាយស្រួលឡើយ
កីឡាករ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ និងជាលើកទី៣ ដែលរូបយុវជនវ័យ ២៤ឆ្នាំរូបនេះ បានគ្រងងារជាស្ដេចអុក ក្នុងព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីឆ្នាំ២០១៨ និងឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។

ទន្ទឹមជាមួយការត្រឡប់មកគ្រងងារស្ដេចអុក ចំពេលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដលើកដំបូង នៅរាជធានីភ្នំពេញនេះដែរ សុខ លីមហេង ថា មិនមានជារឿងងាយស្រួលឡើយ បន្ទាប់ពីកីឡាករចូលរួមបានវិវឌ្ឍន៍សមត្ថភាពខ្លាំង មិនថាកីឡាករថ្នាក់ជាតិ ឬមកពីខេត្ត សុទ្ធតែមានសមត្ថភាពខ្លាំង ។ ដូច្នេះខ្លួនពិតជាមានមោទនភាព ដែលបានក្លាយជាស្ដេចអុក ក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។
គួរដឹងថា បន្ទាប់ពីយកឈ្នះកីឡាករខ្លាំងៗជាច្រើន តាំងពីវគ្គជម្រុះ រហូតដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ៨នាក់ចុងក្រោយ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដ កីឡាករ សុខ លីមហេង បានជួបកីឡាករ ជា ស៊ីដេត ដែលជាស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយជាលទ្ធផល លីមហេង បានយកឈ្នះ ដើម្បីក្លាយជាស្ដេចអុក ៣សម័យកាលច្រើនជាងគេប្រចាំព្រឹត្តិការណ៍សង្ក្រាន្ដ នាំមុខអតីតស្ដេចអុក ២សម័យ ឈាវ បូរ៉ា ដែលធ្លាប់ទទួលបានជ័យលាភីកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។
ចំណែកបេក្ខភាពធ្លាប់ឈ្នះស្ដេចអុក កំឡុងព្រឹត្តិការណ៍សង្ក្រាន្ដផ្សេងទៀត រួមមានកីឡាករ ហូយ សូណា គ្រងស្ដេចអុកឆ្នាំ២០១៦, កីឡាករ ហេង សៅឌី គ្រងស្ដេចអុក ឆ្នាំ២០១៧ និងកីឡាករ ជា ស៊ីដេត គ្រងស្ដេចអុក ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ