កីឡា
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
ក្លឹបបាល់ទាត់ប្រទេសគូវ៉ែត Al Kuwait SC ឡើងទៅជួបព្រះខ័នរាជស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United ២ទល់នឹង១ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ជំនួបនេះលេងបាន៣៦នាទី Muras នាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីករបស់កីឡាករ Zhaparov។ តែជិតចប់វគ្គទី១ នាទី៤៥ បូក៣ កីឡាករ Mohamed Marhoonជួយឱ្យ Al Kuwait តាមស្មើ។ ហើយលេងវគ្គទី២បាន២នាទី កីឡាករ El Mehdi Barrahma ទាត់គ្រាប់ជ័យជំនះឱ្យក្រុម។
វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែមិនដឹងថាលេងនៅប្រទេសណានោះទេក្នុងតំបន់អាស៊ីខាងលិច។ ធម្មតាបើគ្មានបញ្ហាសង្គ្រាម អាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ការប្រកួតត្រូវលេងនៅប្រទេសគូវ៉ែត៕



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ