កីឡា
វិសាខា ចំណេញ ៣គ្រាប់ មុនធ្វើដំណើរទៅជួប ISI កាត់ក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2025/26
ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែលបានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។
ជំនួបនៅកីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis Viitalijs នៅនាទី២២ និងគ្រាប់ទី២ ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) ពីខ្សែការពារ Sonokuke Onda នៅនាទី៤៥+៤ មុនចូលវគ្គទី២ វិសាខា បន្ថែម ១គ្រាប់ទៀត ដោយខ្សែបម្រើទើបប្ដូរចូលបាន ៣៦វិនាទី ឡេង ណូរ៉ា នៅនាទី៦៥។
លទ្ធផលនេះ បានផ្ដល់ផលចំណេញច្រើនសម្រាប់អតីតក្រុមជើងឯក ៣សម័យវិសាខា និងជាសម្ពាធមួយដ៏ធំ សម្រាប់ក្រុម ISI ដង្កោសែនជ័យ មុនពួកគេត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា វិញម្ដង នាថ្ងៃទី២៩ ខែមេសាខាងមុខ នៅតំបន់វេងស្រេង ។ យ៉ាងណាគេរំពឹងការប្រកួតជើងទី២ ដើម្បីកាត់សេចក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រវាងក្រុមទាំងពីរ នឹងផ្ដល់នូវភាពជក់ចិត្តកាន់តែខ្លាំង ពិសេសក្រុមម្ចាស់ផ្ទះ ISI ដែលនឹងត្រូវសម្រុកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីមានឱកាសបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លិបបន្ថែមទៀត។ រីឯវិសាខា ក៏នឹងព្យាយាម ដើម្បីក្រសោបឱកាសទៅប្រជែងពាននេះផងដែរ៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ