កីឡា
Lamine Yamal ត្រូវអវត្តមានដល់ចប់រដូវកាលដោយសាររបួសតែនឹងជាទាន់ World Cup
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូតដល់ចប់រដូវកាលតែរំពឹងថានឹងជាទាន់ World Cup។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។
Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី ៤០ តែភ្លាមៗក្រោយទាត់ក៏បានបង្ហាញអាការៈឈឺចុងចាប់ និងសុំធ្វើការផ្លាស់ប្តូរចេញ។

Barcelona បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ក្លិបកំពុងតាមដានស្ថានភាពរបួសរបស់ Yamal និងច្បាស់ណាស់ថាកីឡាករវ័យ ១៨ ឆ្នាំរូបនេះ នឹងអវត្តមានពីការប្រកួតដែលនៅសេសសល់របស់ក្លិប។
គ្រាប់បាល់ជ័យជំនះរបស់ Lamine Yamal លើ Celta Vigo ធ្វើឱ្យ Barcelona ពន្លាតការនាំមុខនៅ La Liga ដល់ ៩ ពិន្ទុពីក្រុមលេខ ២ Real Madrid ដែលនឹងត្រូវជួបគ្នានៅថ្ងៃទី ១០ ខែក្រោយនេះ។
របួសរបស់ Lamine Yamal ត្រូវបានគេរំពឹងថានឹងជាទាន់ World Cup ដែលអេស្ប៉ាញស្ថិតក្នុងពូល H ត្រូវជួបជាមួយ កាប់វែរ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ុយរូហ្កាយ៕ អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ