កីឡា
ក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
“King Power Out” ជាបដារបស់បាតុករដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ Leicester City ដាក់នៅពីមុខអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ម្ចាស់ក្លិបជនជាតិថៃ។
ការប្រឆាំងតវ៉ារបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពី Leicester City នឹងធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេស League One ទោះនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។
បរាជ័យមិនមែនជារឿងចម្លែកទេនៅក្នុងវិស័យកីឡា តែការដឹកនាំ ការវិនិយោគដែលគ្មានចក្ខុវិស័យ គ្មានឆន្ទៈ ជាមូលហេតុដែលធ្វើឱ្យក្លិបជួបនឹងបរាជ័យជាបន្តបន្ទាប់។
ការចេញមកបាតុកម្មររបសអ្នកគាំទ្រ មិនមែនមិនពេញចិត្តតែនឹងលទ្ធផលប៉ុណ្ណោះទេ ការវិនិយោគរបស់អ្នកជំនួះញថៃ Aiyawatt Srivaddhanaprabha បានធ្វើឱ្យក្លិបមិនមានលំនឹងហិរញ្ញវត្ថុ និងទាញឱ្យក្លិបធ្លាក់ផុងជ្រៅដល់លីគទីបី ផ្ទុយពីពេលឪពុកដឹកនាំគឺលោក Vichai Srivaddhanaprabha ដែលស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាចក្រកាលពីឆ្នាំ ២០១៨ ពីរឆ្នាំបន្ទាប់ពី Leicester City ឈ្នះជើងឯក Premier League លើកដំបូងជាប្រវត្តិសាស្រ្ត។
Aiyawatt ក៏ធ្លាប់បានយករឿងនយោបាយប្រទេសរបស់ខ្លួន ទៅឡូកឡំនឹងកីឡាផងដែរអំឡុងសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា និងយកពាក្យភូតកុហកទៅឱ្យពិភពលោកមើលថាខ្លួនជាអ្នករងគ្រោះ ដោយសរសេរពាក្យ #TruthFromThailand នៅក្នុងអាក្រក់យក្សក្នុងកីឡដ្ឋាន។
កម្មពារមានពិតមិនចាំជាតិក្រោយ បរាជ័យ ភាពដុនដាបរបស់អ្នកជំនួញថៃរូបនេះបានធ្វើឱ្យ Leicester City រងបរាជ័យហៅមិនលឺផ្ទុយពីឆ្ទៈឪពុក។
បញ្ហាធំបំផុតរបស់ក្លិបគឺហិរញ្ញវត្ថុ ដោយប្រាក់ចំណូលអនាគតត្រូវបានដាក់បញ្ចាំរួចហើយជាមួយអត្រាការប្រាក់ខ្ពស់ មានន័យថា ម្ចាស់ក្លិបត្រូវតែរកថវិកាថ្មីសម្រាប់ស្ថាបនាក្រុមឡើងវិញក្នុងស្ថានភាពលំបាក។
យោងតាមព័ត៌មានពីប្រទេសថៃ ដែលជាប្រភពរបស់ក្រុមហ៊ុន King Power មានសញ្ញាបង្ហាញថា ពួកគេអាចមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ក្លិបបន្តទៀតទេ។
សំណួរធំមួយដែលកំពុងត្រូវបានលើកឡើងគឺ៖ តើ Leicester City នឹងទៅណាបន្ត? ហើយតើស្ថានភាពអាចកាន់តែអាក្រក់មុននឹងមានការកែលម្អវិញឬទេ?
បច្ចុប្បន្ននេះ អនាគតរបស់ក្លិបនៅមិនច្បាស់លាស់ ហើយការស្ដារឡើងវិញនឹងត្រូវការពេលវេលា ការគ្រប់គ្រងល្អ និងការវិនិយោគយ៉ាងប្រុងប្រយ័ត្ន៕ អត្ថបទ៖នាង សុភាវុធ




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ