កីឡា
ទោះឈ្នះកីឡាការិនីអ៊ីរ៉ង់ តែ ស្រីខួច មិនសូវពេញចិត្តគុណផលខ្លួនលើសង្វៀនប្រដាល់សកលអាជីព
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើសង្វៀនប្រដាល់សកលអាជីពប្រចាំខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើឲ្យកញ្ញាពេញចិត្តនឹងគុណផលខ្លួនសម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។

ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបានខកខានប្រកួតប្រដាល់សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្របពេលគូប្រកួតមានកាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែយ៉ាងណាបើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។
គួរដឹងថា សហព័ន្ធបានរៀបចំកម្មវិធី Dragon the Golden Ring ដែលជាការប្រកួតកីឡាប្រដាល់សកលកម្រិតអាជីពខែទី៣ នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក កាលចុងសប្ដាហ៍កន្លងទៅ ដោយមានគូអន្ដរជាតិ ៣ប្រកួត និងគូមិត្តភាពជាតិថ្នាល ២ប្រកួត។ ការប្រកួតនេះ បានទាក់ទាញការគាំទ្រយ៉ាងច្រើនពីមហាជន ទាំងជាតិ និងអន្ដរជាតិ ពិសេសការប្រកួតគូអន្ដរជាតិតែម្ដង។
សម្រាប់លទ្ធផលការប្រកួតប្រចាំខែទី៣ ត្រូវនឹងខែមេសានេះ ក្រៅពីកីឡាការិនី វី ស្រីខួច យកឈ្នះពិន្ទុលើកីឡាការិនីអ៊ីរ៉ង់ គឺកីឡាករ សៅ រង្សី បានស្មើកីឡាករមីយ៉ាន់ម៉ា Mya Lone Chaw ដោយពិន្ទុ ក្នុងនាមគូឯកប្រចាំខែ គ្រាដែលកីឡាករ នា សុវណ្ណ ចាញ់ពិន្ទុកីឡាករមីយ៉ាន់ម៉ា Ritt Kyaw Zin។ ចំណែកគូប្រកួតថ្នាលយុវជន គឺកីឡាករ នូ ផាត ឈ្នះកីឡាករ ភឿន សម្ភព និងកីឡាករ ឈុន ភារុន ឈ្នះកីឡាករ ខេង សួគីម ដោយពិន្ទុដូចគ្នា៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ