កីឡា
អណ្តូងទឹកស្អាត ១០ កន្លែង ជាកេរមរតកសប្បុរសធម៌មាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋនៅស្រុកឈូក
ភាពញញឹម និងសេចក្តីត្រេកអរបានរីកសុសសាយពេញឃុំបានៀវ ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៥ ទទួលបានអំណោយដ៏ថ្លៃថ្លានូវអណ្តូងទឹកស្អាតចំនួន ១០ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ;សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ លោកជំទាវបានបញ្ជាក់យ៉ាងស៊ីជម្រៅថា អណ្តូងទឹកទាំងនេះគឺជា “កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា” របស់លោកតា លោកយាយ ដែលជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះបានចាក់ឫសយ៉ាងមាំអស់រយៈពេល ១៥ ឆ្នាំមកហើយ ក្នុងគោលបំណងធានាថាប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ “ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស”។
ក្រៅពីការផ្តល់នូវប្រភពទឹក លោកជំទាវក៏បានដើរតួជាមាតាប្រកបដោយមេត្តា ដោយបានផ្ដាំផ្ញើដល់ពលរដ្ឋនូវចំណុចសំខាន់ៗដូចជា÷ ការកាត់បន្ថយការហូប ប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដើម្បីចៀសវាងជំងឺមិនឆ្លងផ្សេងៗ រស់នៅត្រូវមានអអនាម័យល្អ ពិសារទឹកអណ្តូងត្រូវដាំអោយបានឆ្អិនមុននឹងបរិភោគ និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។
តំណាងប្រជាពលរដ្ឋដែលទទួលបានផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រួសារសម្តេចតេជោ។ ការផ្តល់អណ្តូងទឹកនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាព និងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវ “ជីវិត” ដល់ទាំងមនុស្ស សត្វ និងរុក្ខជាតិ ក្នុងគ្រាដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង។
ជាការចែករំលែកសេចក្តីស្រឡាញ់បន្ថែម លោកជំទាវប្រធានមូលនិធិ ក៏បានផ្តល់ជូននូវ៖ រទេះរុញចំនួន ១គ្រឿង ជូនលោកយាយចាស់ជរាម្នាក់អាយុ ៨០ឆ្នាំ ដែលមានជំងឺប្រចាំកាយ។
ថែមទាំងមានអំណោយទ្រនាប់ដៃជូនដល់អ្នកចូលរួមទាំងអស់ ក្នុងនោះក៏មានជូនជាសម្ភារ:សិក្សា ចែកជូនដល់កុមារា កុមារី ដើម្បីលើកទឹកចិត្តក្នុងការសិក្សាផងដែរ៕ អត្ថបទ: សំ ងីម








-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា