កីឡា
Moonton ប្រកាសរៀបចំការប្រកួតរចនាសម្លៀកបំពាក់តួអង្គរ ដែលមានប្រាក់រង្វាន់ជិត ៥ម៉ឺនដុល្លារ
ក្រុមហ៊ុន Moonton ដែលជាដៃគូមួយដ៏ធំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរៀបចំការប្រកួតរចនាម៉ូដសម្លៀកបំពាក់តួអង្គ កម្រិតសាកលសម្រាប់វិញ្ញាសា Mobile Legends: Bang Bang (MLBB) ប្រចាំឆ្នាំ ២០២៦ ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ ៤៩,០០០ដុល្លារ។
ការជូនដំណឹងអំពីការប្រកួតរចនាម៉ូដសម្លៀកបំបាក់តួអង្គក្នុងវិស័យកីឡាអេឡចិត្រូនិកនេះ ស្របពេលតំណាងក្រុមហ៊ុន Moonton បានផ្ញើសារអបអរសាទរកម្ពុជា ដែលបានដំណើររៀបចំការប្រកួត MPL Cambodia រដូវកាលទី១០ ដោយជោគជ័យ កាលពីថ្មីៗ ដោយក្រុម Pro Esports ជាអ្នកគ្រងតំណែងជើងឯក។
សម្រាប់កម្មវិធី MLBB 2026 Global Skin Design គឺបានចាប់ផ្ដើមពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដោយបើកទូលាយ ដល់អ្នករចនាម៉ូដ ឬអ្នកមានចំណាប់អារម្មណ៍ជុំវិញពិភពលោក រួមទាំងយុវជនកម្ពុជា ក្នុងការចូលរួមប្រកួត និងបញ្ចេញស្នាដៃ ។ បន្ទាប់មកអ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន ៤រូប នឹងធ្វើការវាយតម្លៃលើស្នាដៃ គឺមានលោក Ma Hui, លោក Wenjun Lin, លោក Adrian Smit និងលោក Ben Zhang មុនប្រកាសលទ្ធផលនាកំឡុងខែកក្កដា។
ជាមួយការប្រកួតនេះដែរ ក្រៅពីប្រាក់រង្វាន់សរុបជិត ៥ម៉ឺនដុល្លារ កំពុងរង់ចាំម្ចាស់ជ័យលាភី សម្រាប់ម្ចាស់ស្នាដៃឆ្នើមដាច់គេប្រចាំការប្រកួតនេះ ក៏នឹងត្រូវអនុវត្តជាមួយការអភិវឌ្ឍ និងរចនាសម្លៀកបំពាក់តួអង្គជាក់ស្ដែង សម្រាប់វិញ្ញាសា MLBB ថែមទាំងមានឱកាសទទួលបានការងារពីចម្ងាយជាមួយក្រុមហ៊ុន Moonton ទៀតផង។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចូលរួម ក៏ដូចជាឱកាសលើកកម្ពស់វិស័យកីឡា ESports នៅកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ