កីឡា
ដឹងតែកក្រើកលីគនារី ក្រុម Top-4 ប៉ះគ្នានាចុងសប្ដាហ៍នេះ
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បាននឹងកំពុងឡើងកម្ដៅកាន់តែខ្លាំង បើធៀបនឹងរដូវកាលមុន ក្រោយចាប់ផ្ដើមរដូវកាលថ្មីបាន ៤សប្ដាហ៍ ពិសេសជំនួបសប្ដាហ៍ទី៥ នាចុងសប្ដាហ៍នេះ កាន់តែជក់ចិត្ត និងកក្រើក ដែលជារឿងអ្នកគាំទ្រមិនគួររំលង នោះគឺជំនួបរវាងក្រុមកំពុងឈរកំពូលតារាងទាំង ៤ (Top-4) តែម្ដង។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី២៣ ខែឧសភាស្អែកនេះ នឹងមាន ៣ប្រកួត ហើយក្រុម Top-4 ដែលត្រូវជួបគ្នា គឺមានក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា ជួបក្រុមម្ចាស់ផ្ទះសៀមរាបអេហ្វស៊ី ។ រីឯ ១ប្រកួតទៀត គឺក្រុមបឹងកេត ជួបក្រុមណាហ្គាវើល ដែលសុទ្ធតែជាជំនួបក្រុមខ្លាំង ប៉ះខ្លាំង។
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង ៤ ស៊ុតគូប្រកួត ៥០គ្រាប់ របូតតែ ១គ្រាប់ប៉ុណ្ណោះ រកបាន ១២ពិន្ទុពេញ ។ រីឯព្រះខ័នរាជស្វាយរៀង ក្រោយពីរុះរើក្រុមទ្រង់ទ្រាយធំ និងនាំចូលកីឡាការិនីបរទេសមួយចំនួន ក៏កំពុងធ្វើបានល្អ ដោយឈ្នះ ៣ប្រកួតជាប់គ្នា មុនភ្លាត់ចាញ់ក្រុមសៀមរាបអេហ្វស៊ី ៣-៤ ក្នុងការប្រកួតចុងក្រោយ កាលពីសប្ដាហ៍មុន។
ចំណែកក្រុមវិសាខា ក៏ជាក្រុមមិនទាន់ស្គាល់ចាញ់ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ដោយរកបាន ១០ពិន្ទុ ឈរលេខ២ នាំមុខក្រុមសៀមរាបអេហ្វស៊ី ឈរលេខ៤ មាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ២ ស្មើ ១ និងចាញ់ ១។ តែថ្ងៃសៅរ៍នេះ គេរំពឹងថា វិសាខានឹងពិបាកក្នុងការដណ្ដើមពិន្ទុពីរសៀមរាប ដែលកំពុងធ្វើបានល្អពីមួយប្រកួតទៀតមួយប្រកួត ហើយក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះ ដើម្បីពង្រឹងតំណែង Top-4 ស្រដៀងទៅនឹងជំនួបរវាងបឹងកេត និងណាហ្គាវើលដ៏ ដែលត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងឱកាសមាសនេះផងដែរ។
ដោយឡែកការប្រកួតនៅថ្ងៃទី២៤ ខែឧសភា មានតែ ១គូប៉ុណ្ណោះ រវាងក្រុមមិនទាន់ស្គាល់ឈ្នះទាំងពីរ គឺក្រុម XO United និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែលត្រូវជួបគ្នានៅកីឡដ្ឋាន ISI Park។
គួរដឹងថា គ្រប់ការប្រកួត នៃការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ២០២៦ នេះ នឹងមានផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ