កីឡា
Pactrick Robson នឹងចាកចេញពីកម្ពុជាទៅលេងស្រុកកំណើត មុនទៅឥណ្ឌូណេស៊ី
កីឡាករខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Patrick Robson de Souza Monteiro នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយដើម្បីទៅចូលរួមជាមួយក្លឹបថ្មី ក្រោយពីរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបីក្នុងរដូវកាលនេះ។

ក្នុងពិធីជប់លៀងក្លឹបកាលពីយប់ថ្ងៃទី ២៦ ខែឧសភា Patrick Robson បានប្រាប់ឱ្យដឹងថាខ្លួននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើត ប្រេស៊ីល សម្រាកនៅទីនោះជាងមួយខែ រួចនៅធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅខែកក្កដាខាងមុខនេះ ដើម្បីលេងឱ្យក្លឹបថ្មី Persib Bandung ដែលទើបតែឈ្នះលីគកំពូលឥណ្ឌូណេស៊ី។
Patrick Robson វ័យ២៨ឆ្នាំ កើតនៅទីក្រុងប្រេស៊ីលីយ៉ា ប្រទេសប្រេស៊ីល ផ្ទេរមកលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀងនៅរដូវកាល២០២៥-២០២៦ពីក្លឹបHattaរបស់អេមីរ៉ាត់អារ៉ាប់ ហើយបានរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបើករដូវកាល Super Cup ជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន។ លើសពីនេះនៅបានរួមចំណែកជួយក្លឹបព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបទ្វីបអាស៊ី AFC Challenge ទៀតផង៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់