កីឡា
កីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
វិស័យកីឡាបាល់ទាត់ មិនអាចរីកចម្រើនបានឡើយ បើគ្មានការគាំទ្រ ហើយផ្សារភ្ជាប់យ៉ាងជិតស្និតរវាង ក្រុមកីឡាករកម្រិតអាជីព និងមហាជន ដ្បិតការគាំទ្រទៅវិញទៅមក គឺជាសសរស្ដម្ភដ៏រឹងមាំ ដើម្បីរុញច្រានការអភិវឌ្ឍវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។
នេះបើតាមការលើកឡើងរបស់កីឡករ ស៊ិន កក្កដា ព្រមទាំងកីឡាករ មិន រតនៈ និង ឡេង ណូរ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបត្រូវបានកោះហៅ កាលពីថ្មីៗ បន្ទាប់ពីពួកគេបានចូលរួមជាកិត្តិយស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។
ស៊ិន កក្កដា បានសម្ដែងការសប្បាយចិត្ត ដែលឃើញប្រជាពលរដ្ឋ និងយុវជនជាច្រើន បានគាំទ្រ និងលេងកីឡា ហើយបាល់ទាត់ មិនថាអ្នកលេងទីលានធំ ឬទីលានតូច កម្រិតអាជីព ឬមហាជនទេ សុទ្ធតែត្រូវការការគាំទ្រ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សាមគ្គីភាព និងបំផុសឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
ដោយឡែកកីឡាករ មិន រតនៈ និង ឡេង ណូរ៉េ បានលើកឡលើងស្រដៀងគ្នា ដោយសេចក្ដីមោទនភាព បន្ទាប់ពីបានចូលរួមជាមួយការប្រកួតបាល់ទាត់លើទីលានខ្នាតតូច ហើយមានការចូលរួមប្រកួត និងទស្សនិកជនច្រើន ដោយពួកគេបានចាត់ទុកនេះ គឺជាចំណុចចាប់ផ្ដើមមួយ ដើម្បីបណ្ដុះផ្នត់គំនិត និងអាជីពបាល់ទាត់ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋស្រលាញ់សុខភាព និងចូលរួមលេងកីឡាផងដែរ។
សូមរំឮកថា ការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ ដែលស្ថិតនៅតំបន់ឃ្មួញ កាលពីថ្ងៃពុធកន្លងទៅ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដែលក្រៅពីមានបេក្ខភាព ១២ក្រុមចូលរួមប្រកួតប្រជែង ក៏មានទស្សនិកជនជាច្រើន ចូលរួមគាំទ្រ ពិសេសវត្តមានកីឡាករជម្រើសជាតិកម្ពុជា ដែលគេរំពឹងថា នឹងបំផុសឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានស្គាល់ពីទីលាន និងចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព៕ អត្ថបទ លី ឈុនឡា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់