កីឡា
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យនៅឆ្នាំដំបូង
កម្មវិធីរត់កម្សាន្ដ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកទី១ ដែលសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានបញ្ចប់ដោយជោគជ័យ និងអាចរៀបចំជាបន្ដបន្ទាប់ទៀត នាឆ្នាំក្រោយ។
ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់យុទ្ធនាការបំផុតស្មារតីផ្នែកអំណាន និងចំណេះដឹងរូបិយវត្ថុខ្មែរ នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់កោះពេជ្រ និងកោះនរា ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤ពាន់នាក់ មកពី ១៨ប្រទេសចូលរួម។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យសម្រាប់ឆ្នាំដំបូង ទាំងការចូលរួម និងការរៀបចំ ប្រកបដោយសុខសុវត្ថិភាព ។ ជាមួយព្រឹត្តិការណ៍ដ៏មានគុណតម្លៃ ដើម្បីលើកកម្ពស់ការអាននេះ ឯកឧត្តមសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្ដពួតដៃគ្នារៀបចំជាបន្ដបន្ទាប់ ហើយក្នុងនាមអាជ្ញាធរកីឡា នឹងបន្ដការគាំទ្រពេញទំហឹង នាឆ្នាំក្រោយៗទៀត។
ទន្ទឹមជាមួយគ្នា លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ក៏បានបង្ហាញនូវមោទនភាព ជាមួយភាពជោគជ័យនេះផងដែរ ដ្បិតលោកយល់ថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ មិនត្រឹមលើកកម្ពស់សុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជំរុញការអាន ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្ស ១ម៉ឺននាក់ មានលទ្ធផលបានចូលទៅទស្សនានៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលជាផ្នែកមួយនៃការអប់រំបន្ថែមលើការសិក្សាក្នុងថ្នាក់រៀនទៀតផង។
ដោយឡែកចំពោះលទ្ធផលនៃកម្មវិធីរត់កម្សាន្ដនេះដែរ សម្រាប់វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Lai Terence ប្រើថិរវេលា ៣១នាទី និង ២៤.៧វិនាទី និង ផ្នែកនារី លេខ១ បានទៅកីឡាការិនី កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣៩នាទី និង ១០.៦៧វិនាទី។ ចំណែកវិញ្ញាសារត់ ៥គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១៤នាទី និង ៩.១៧វិនាទី និងផ្នែកនារី លេខ១ បានទៅកីឡាការិនី រ៉ាន់ រំដួល ប្រើថិរវេលា ១៧នាទី និង ៤៣.៥៥វិនាទី។ ក្រៅពីនេះ គណៈកម្មការក៏មានរៀបចំរង្វាន់ជ័យលាភី សម្រាប់អ្នករត់ ២.៥គីឡូម៉ែត្រ និងជ័យលាភីតាមប្រភេទអាយុ នៃវិញ្ញានីមួយៗ ជាការលើកទឹកចិត្តបន្ថែមផងដែរ៕ អត្ថបទ លី ឈុនឡា












-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ