កីឡា
ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់
ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ដោយជោគជ័យ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្តសរុបជាង ៥០០នាក់។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នកជិះកង់ចុះឈ្មោះចូលរួម ១៨០នាក់ ដែលចំនួននេះ មានការថយចុះ បើធៀប កាលពីឆ្នាំមុន តែមានការកើនឡើងគួរឲ្យកត់សម្គាល់ សម្រាប់អ្នកមិនបានចុះឈ្មោះ ហើយចូលរួមជិះកង់ជូនដំណើរ តាមបណ្ដារាជធានី-ខេត្ត ក្បួនកង់ឆ្លងកាត់សរុបប្រមាណជាង ៥០០នាក់។
ក្នុងនាមសហព័ន្ធ លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយ សម្រាប់ការរួមគ្នា ដើម្បីសប្បុរសធម៌ ក្នុងឱកាសអបអរសាទរទិវាកុមារអន្ដរជាតិ ១មិថុនាផង និងអបអរសាទរទិវាជិះកង់ពិភពលោក ៣មិថុនា ផង ។ អ្វីពិសេស គឺការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសកុមារកម្ពុជា ជាក់ស្ដែងតាមរយៈព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅខេត្តសៀមរាប ឆ្នាំនេះ សហព័ន្ធកៀគរបានថវិកាចំនួន ៣,៣៣៣ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ទន្ទឹមជាមួយគ្នាលោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្បួនកង់ ធ្វើឲ្យកីឡាករ-កីឡាការិនី ធ្វើដំណើរដល់គោលដៅប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ៕ អត្ថបទ លី ឈុនឡា









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ