កីឡា
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលធ្វើឡើងជាលើកដំបូងត្រូវ ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានចាត់ទុកថាជាសញ្ញាណដ៏ល្អមួយ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ហើយ កីឡាការិនីគ្រប់ៗរូបត្រូវបន្តហ្វឹកហាត់ជំនាញបច្ចេកទេសពិសេសៗនីមួយៗឱ្យមានភាពស្ទាត់ជំនាញ។
ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា នេះជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដោយសារតែចលនានៃប្រភេទកីឡាមួយនេះនៅលើពិភពលោកកំពុងផុសផលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័ស។ ជាមួយគ្នានេះ នៅពេលបន្ទាប់ ក្នុងឆ្នាំ២០២៦នេះ គឺក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ការឧបត្ថម្ភកញ្ចប់ថិវកាគាំទ្រនៃផែនការពន្លឿនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា សម្រាប់ការរៀបចំការប្រកួត វគ្គបណ្តុះបណ្តាលមន្ត្រី និងរដ្ឋបាល។ ក្រោយទទួលបានការកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ សហព័ន្ធនឹងរៀបចំការប្រកួតបាល់ទាត់លើតុ ជើងឯកថ្នាក់ជាតិម្តងទៀត ឬអាចធ្វើឡើងនាដើមឆ្នាំក្រោយក្នុងទ្រង់ទ្រាយធំ។
ជាមួយការផ្តល់កញ្ចប់ថវិកាគាំទ្រនេះ ដោយក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានកីឡាបានមើលឃើញពីសក្តានុពលនៃប្រភេទកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយដណ្តើមមេដាយលើការប្រកួតអន្តរជាតិបាន។ ជាក់ស្តែង បាល់ទាត់លើតុកកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១វិញ្ញាសាជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) ឆ្នាំ២០២៦ កាលពីថ្មីៗនេះ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ដោយនេះជាមោទនភាពរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់លើតុ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦មានកីឡាករ កីឡារិនីចូលរួមមកពី៩ក្លឹប ប្រកួតលើ៤វិញ្ញាសា។ ចំពោះជ័យលាភី រួមមាន៖ វិញ្ញាសាឯកត្តជនបុរស៖ កីឡាករ ស៊ុន ធួរវីរៈ មេដាយមាស,វិញ្ញាសាទាត់គូបុរស៖ មេដាយមាស កីឡាករ សួន រ៉ាវី និងកីឡាករ វឿន ណាវ៉ន់, វិញ្ញាសាឯកត្តជននារី មេដាយមាស កីឡាការិនី ឌី ធឹមយាន, វិញ្ញាសាទាត់គូចម្រុះ មេដាយមាស បានទៅលើ ឌី ចែវម៉ីយៀន និង ប៊ុនធឿនវីរៈ។ ជ័យលាភីទាំង៤វិញ្ញាសានេះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៣ និងលេខ៣ស្ទួន អមលើគ្រប់វិញ្ញាសាទាំងនេះផងដែរ៕






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ