កីឡា
ក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ នៅការប្រកួតជើងឯកអាស៊ី
ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយយកឈ្នះ២ប្រកួត នៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្តឈ្នះក្រុមឥណ្ឌា ខណៈក្រុមបុរសកម្ពុជា បានយកឈ្នះឥណ្ឌានៅក្នុងពូល នៃការប្រកួតបាល់បោះជនពិការជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រាប់ដល់ BTV Sport នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ពីប្រទេសម៉ាឡេស៊ី តាមរយៈសារអេឡិចត្រូនិក។
ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញលទ្ធផលបច្ចេកទេសមកថា នៅក្នុងប្រកួតវគ្គជម្រុះក្នុងពូលនេះ គឺក្រុមនារីកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី មួយប្រកួតដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-១៨, ២១-៩ និង២១ទល់១១ ខណៈដែល ប្រទេស ប៊ូតង់បានដកខ្លួនពីការប្រកួតភ្លាមៗ ។
ក្រុមនារីកម្ពុជាបានបន្តយកឈ្នះក្រុមនារីឥណ្ឌាបន្តទៀត នៅប្រកួតទី២របស់ខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-៥ និង២១-១២ ដែលធ្វើឱ្យកម្ពុជានឹងជួបម៉ាឡេស៊ីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរសៀលនេះ។
ចំណែកឯក្រុមជនពិការកម្ពុជាផ្នែកបុរស បានយកឈ្នះក្រុមឥណ្ឌា ក្នុងប្រកួតដំបូង ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-២ និង២១-២។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេសចូលរួម ដោយវិញ្ញាសាក្រុមបុរសមាន៨ប្រទេសចូលរូម ក្នុងនោះពូល A មានក្រុមកម្ពុជា ឥណ្ឌា បង់ក្លាដែស និងប៊ូតង់ ខណៈផ្នែកនារីមាន៦ប្រទេស ក្នុងនោះក្រុមកម្ពុជា ស្ថិតនៅក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងប៊ូតង់៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ