កីឡា
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានវិសាខា ។ ដំណាលគ្នា ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ ក៏បានបង្ហើបនូវមហិច្ឆតាដ៏ធំមួយ ក្នុងដំណើរឆ្ពោះទៅខួបលើកទី១០ នាឆ្នាំបន្ទាប់ផងដែរ។
ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត មានប្រសាសន៍ថា Soccer League ផ្ដោតលើបាល់ទាត់ ដូច្នេះអ្វីៗត្រូវបានគិតគូរលើកិច្ចការកីឡាមួយនេះ ដើម្បីរួមចំណែកលើកស្ទួយបាល់ទាត់ជាតិ ហើយខួបលើកទី១០ នាពេលខាងមុខ ប្រសិនបើស្ថានភាពសកល និងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គណៈកម្មការប្រតិបត្តិ មានគម្រោងនាំយក Legend របស់ក្រុមល្បីណាមួយមកធ្វើការប្រកួតមិត្តភាពនៅថ្ងៃបើក ។ នេះជាក្ដីរំពឹង តែឯកឧត្តមពុំបានបង្ហើបថា Legends នោះ គឺជាបេក្ខភាពក្នុង ឬក្រៅស្រុកនោះទេ។
ក្រឡេកមកចាប់អារម្មណ៍ព្រឹត្តិការណ៍ Soccer League លើកទី៩ ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺមានបេក្ខភាពចូលរួមសរុបរហូតដល់ ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ