កីឡា
កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
កុមារា-កុមារីប្រមាណ ១៣០នាក់ មកពី ១៥សមាគម/ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តសៀមរាប។
លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដោយផ្ដោតលើកុមារ ៣កម្រិតអាយុ រួមមានកម្រិតកុមារអាយុក្រោម ៩ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ខណៈឆ្នាំនេះ ទាំងវិញ្ញាសាប្រយុទ្ធ និងមេគុនមានសរុបចំនួន ៣៧វិញ្ញាសា។
លោកបន្ដថា គោលបំណងសំខាន់នៃការប្រកួត ដែលគាំទ្រដោយខេមរសហព័ន្ធតេក្វាន់ដូនេះ គឺដើម្បីផ្ដល់ឱកាសឲ្យកុមារ និងយុវជនបានចូលរួមលេងកីឡា ក៏ដូចជាប្រកួតបង្ហាញសមត្ថភាព និងទេពកោលស្យ ស្របតាមផែនការយុទ្ធសាស្ដ្រក្នុងការពង្រឹងថ្នាលឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ នៅកម្ពុជា។
សម្រាប់កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់នេះ នឹងមានឱកាសចូលរួមការបោះជំរុំហ្វឹកហាត់ប្រចាំឆ្នាំ និងការធ្វើតេស្ដ ដើម្បីក្លាយជាជម្រើសថ្នាលប្រចាំឆ្នាំ និងចូលរួមការប្រកួតនានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ។ ដូច្នេះពានរង្វាន់នេះ ពិតជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WT នៅកម្ពុជា។
ជាមួយការប្រកួតពានរង្វាន់ប្រចាំឆ្នាំ លើទឹកដីអង្គរនេះដែរ ក៏មានការចូលរួម និងបំពាក់មេដាយលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យលាភី ពីលោក KIM Sungtae អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបផងដែរ៕ អត្ថបទ លី ឈុនឡា









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ