កីឡា
គ្រូ U19 កម្ពុជា រំពឹងកូនក្រុមលេងដោយវិន័យ និងការប្ដេជ្ញាខ្ពស់ ក្នុងជំនួបវគ្គ ១/២ ពាន U19 អាស៊ាន ជាមួយថៃ រសៀលនេះ
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ U19 ថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys’ Championship) ឆ្នាំ២០២៦។
ជាមួយជំនួបដ៏កក្រើក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា និងក្នុងតំបន់នេះ លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា សង្ឃឹមថា កូនក្រុមរបស់ខ្លួន នឹងលេងដោយវិន័យ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃពុធកន្លងទៅ។
គ្រូបង្វឹកជនជាតិជប៉ុនដដែល បានបញ្ជាក់ថា សម្រាប់ការប្រកួតដ៏សំខាន់នេះ លោកនឹងបន្ដលើកទឹកចិត្តដល់កីឡាករឲ្យខិតខំប្រឹងប្រែង ហើយកែប្រែកន្លែងដែលខ្វះខាត និងបន្ដលើកទឹកចិត្តឲ្យរក្សាចំណុចល្អដែលក្រុមមានកន្លងមក ។ លោកបន្ដទៀតថា អ្វីដែលលោកចង់ឃើញពីកីលាករនោះ គឺមានវិន័យល្អ មានការប្ដេជ្ញាចិត្តខ្ពស់ និងខំប្រឹងប្រែងឲ្យខ្លួនអភិវឌ្ឍន៍បន្ថែមទៀត ទៅថ្ងៃខាងមុខ។
សម្រាប់ការប្រកួតនារសៀលនេះដែរ ជាការពិតក្រោយក្រុមគោព្រៃជំទង់កម្ពុជា វាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បានធ្វើឲ្យសហគមន៍បាល់ទាត់អន្ដរជាតិ ពិសេសក្នុងតំបន់ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយចំពោះមុខ ការជួបប្រកួតជាមួយក្រុមថៃ គឺជារឿងថ្មី ដែលពួកគេត្រូវតាមដាន ដ្បិតវាមានអត្តន័យលើសពីការប្រកួតកីឡាធម្មតា តែបានឆ្លុះបញ្ចាំងពីឥទ្ធិពលជាច្រើន ពិសេសសម្រាប់កម្ពុជា ក្នុងការលើកមុខមាត់កិត្តិយសជាតិ ក្រោយបញ្ចប់ការរង់អស់រយៈពេល ២៤ឆ្នាំ ដើម្បីឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយជាលើកដំបូង។
ក្រឡេកទៅចាប់អារម្មណ៍ប្រវត្តិជួបគ្នា រវាងក្រុមទាំងពីរ ក្នុងពាននេះវិញ កម្ពុជា និងថៃ ធ្លាប់ជួបគ្នា ៧លើករួចមកហើយ ខណៈជួបគ្នាចុងក្រោយ ក្រុមជម្រើសជាតិ U19 កម្ពុជា បានផ្ដល់ការខកចិត្តជាខ្លាំង ដល់ក្រុមជម្រើសជាតិ U19 ថៃ ដោយការយកឈ្នះ ៤-៣ កាលពីឆ្នាំ២០១៩ ។ គេជឿថា ជ័យជម្នះនេះ នឹងក្លាយជាកម្លាំងចិត្តមួយសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ហើយក៏ជាក្ដីសង្ឃឹមមួយ សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ជុំវិញជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារសៀលនេះផងដែរ។
សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិ U19 កម្ពុជា និងថៃ នារសៀលនេះ នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ហើយក្រោយចប់ការប្រកួតនេះ នឹងមានជំនួបវគ្គ ១/២ ផ្ដាច់ព្រ័ត្រ មួយប្រកួតទៀត រវាងក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី និង U19 អូស្ដ្រាលី ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ៅង ៨៖១៥នាទីយប់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U-19 Boys’ Championship ឆ្នាំ២០២៦៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ