ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក...
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា(ស.ស.យ.ក.) បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា...
ប៉ៃលិន៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលការឈូសឆាយ កែរលម្អនៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីគ្រោងស្ថាបនា សួន « តេជោសន្តិភាព» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន...
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យ ដឹងថា ស្ពានបេតុងពីរកន្លែង ឆ្ពោះទៅកាន់តំបន់ឧទ្យានជាតិ គិរីរម្យ ខេត្តកំពង់ស្ពឺនោះ នឹងដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ប្រើប្រាស់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍«បុណ្យភ្នំ»១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមអ្នកនាំ ពាក្យបានលើកឡើងថាបើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀត ចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់...
នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើនព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្តត្រពាំងខ្នារ) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការ និមន្ត និងអញ្ជើញចូលរួមដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតិពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស (២០១៥ – ២០២៥) ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ ៣...
ភ្នំពេញ ៖ ការផលិតអំបិលរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ សម្រេចបានចំនួនប្រមាណជាង ១៦៨ ពាន់តោន ដែលជាទំហំមួយផលិតបានខ្ពស់ នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនមាននាំចូលអំបិលពីក្រៅប្រទេស ឡើយ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសវនាការ ការងារ រវាង ណៈកម្មការទី ៩ ព្រឹទ្ធសភា...
ភ្នំពេញ ៖ ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រ សម្រាប់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ នឹងគ្រោងបើកដំណើរការនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីការសាងសងរោងចក្ររួចរាល់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេសុី ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្ទាំងទស្សនីយភាពបុរាណ សម័យ និងសេវានានា រួមទាំងបន្ថែមខ្សែរត់រថយន្តក្រុងដឹកពលរដ្ឋស្ទើរដល់ពាក់កណ្ដាលអាធ្រាត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តលើផ្លូវថ្មើរជើងតំបន់មាត់ទន្លេ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់របស់ឯកឧត្ដម ឃួង...