ព័ត៌មាន
អន្តរក្រសួងកំពុងដោះស្រាយប្រឈម លើការចុះបញ្ជីដីរដ្ឋ ដើម្បីពន្លឿនការធ្វើវិញ្ញាបនបត្រសម្គាល់
គណៈកម្មការអន្តរក្រសួង កំពុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាលើការចុះបញ្ជីដីរបស់រដ្ឋ ជាពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការកត់ត្រាដីរដ្ឋចុះនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
ក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ មានប្រសាសន៍ថា ទីតាំងដីរដ្ឋមួយចំនួន ពុំទាន់អាចកំណត់អង្គភាពកាន់កាប់ច្បាស់លាស់នៅឡើយ ដែលជាកត្តាពុំអាចដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិបាន ហើយថ្មីៗនេះ ក៏រកឃើញនូវបញ្ហាប្រឈមនេះ ក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង-ស្រុក រមមានការផ្ទេរទ្រព្យសម្បត្តិរដ្ឋ នៃការិយាល័យអប់រំស្រុក និងការិយាល័យសុខាភិបាលស្រុក ។
ឯកឧត្តមបានបន្តថា ទីតាំងដីរដ្ឋមួយចំនួន មិនមានឯកសារគាំទ្រគ្រប់គ្រាន់ សម្រាប់ដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ដោយបញ្ហានេះ ចំពោះអង្គភាពដែលជួបប្រទះ អាចលើកឡើង ហើយអន្តរក្រសួង នឹងស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងផ្ដល់យោបល់ករណីជាក់ស្ដែងនីមួយៗ ដើម្បីឲ្យអង្គភាពអាចរៀបចំឯកសារគាំទ្រ ដាក់នូវពាក្យធ្វើប័ណ្ណកម្មសិទ្ធិ ។
លោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយករដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានឲ្យដឹងថា សម្រាប់សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជារួម ជាពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់ តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងជាបន្តបន្ទាប់ លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ ហើយយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង៕ អត្ថបទ៖ បាន សុខរិទ្ធិ




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
