ព័ត៌មាន
នគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ផែននគរបាលចរាចរណ៍ នឹងចាប់ផ្តើមចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនមានការផាកពិន័យនោះឡើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។
ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯកមួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការអប់រំពលរដ្ឋអ្នកដំណើរល្មើសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីលោកនាយការិយាល័យ នាយរងការិយាល័យ លោកនាយផ្នែក និងលោកអធិការរងផែនការងារចរាចរណ៍មកពីតាមបណ្តាខណ្ឌទាំង១៤ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរពវិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ល្អជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់បងប្អូនពលរដ្ឋអ្នកដំណើរ បើស្រវឹងសូមកុំបើកបរ ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យយើងគ្រប់គ្នាបាត់បង់ភាពម្ចាស់ការលើខ្លួនឯងពេលកំពុងធ្វើដំណើរ ។ ហើយអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺកើតឡើងដោយសារកត្តាបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ពិសេសនាពេលរាត្រីតែម្តង ។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៣ករណី ដោយបានឆក់យកអាយុជីវិតមនុស្សសរុប៣៤នាក់ និងរងរបួសធ្ងន់៨៥នាក់ និងរបួសស្រាល ៣៥នាក់ ៕ តារាវុទ្ធី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា