ព័ត៌មាន
ការភ្ជាប់រវាងសាកលវិទ្យាល័យ និងសហគ្រាស ជាការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច
សាកលវិទ្យាល័យ និងសហគ្រាស ដើរតួនាទីយ៉ាងសំខាន់ជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតភាពជាដៃគូ សហការ រវាងគម្លាតគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស ដែលត្រូវតភ្ជាប់បំប្លែងចំណេះដឹង និងទ្រឹស្តី ឈានដល់ការបង្កើតបច្ចេកវិទ្យា ថ្មីៗ និងការបង្កើតឱកាសការងារជាដើម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកកម្មវិធី សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ផ្តោតលើ៖ កាតាលីករនៅក្នុងគំរូត្រីវ័ណ្ត សម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍ» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ជាមួយនឹងតម្រូវការរបស់សហគ្រាស គឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញ ឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពនៃការអប់រំផងដែរ។ ទន្ទឹមនេះ យុទ្ធសាស្រ្តខាងលើ នឹងបង្កើតឱកាសដល់ និស្សិតនៅកម្ពុជា ទទួលបានជំនាញ ចំណេះ ពិតប្រាកដ ឆ្លើយតបតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ ជាការពិត ណាស់, សាកលវិទ្យាល័យ និងសហគ្រាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើត ភាពជាដៃគូសហការដ៏រឹងមាំ គម្លាតរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាសត្រូវបានតភ្ជាប់ ដោយបំប្លែងចំណេះដឹង និងទ្រឹស្តី ទៅជាការអនុវត្តជាក់ស្តែង ដែលឈានដល់ការបង្កើតបច្ចេកវិទ្យាថ្មីៗ និងការបង្កើតឱកាសការងារថ្មី។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ បានគូស បង្ហាញពីការតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករដ៏ សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល, ផែនទីបង្ហាញផ្លូវនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់សាកលវិទ្យាល័យ សហគ្រាស ដែលជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍។
តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ, អាចសម្រេចនូវគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ការពន្លឿនល្បឿន នវានុវត្តន៍ សំដៅដល់ការជំរុញវប្បធម៌នវានុវត្តន៍ និងការច្នៃប្រឌិត ដែលសាកលវិទ្យាល័យ និងសហគ្រាសធ្វើការរួមគ្នា ដើម្បីបង្កើត ផលិតផល ដំណើរ ការផលិត និងសេវាកម្មថ្មីៗ, ការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅដល់ការលើកកម្ពស់គម្រោងស្រាវជ្រាវ រួមគ្នា ដែលដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម, ការអភិវឌ្ឍធនធានមនុស្ស សំដៅដល់ការបំពាក់ឱ្យសិស្សជំនាញអនុវត្ត ជាក់ស្តែង និងចំណេះដឹងក្នុងឧស្សាហកម្មតាមរយៈកម្មសិក្សា ការរៀនសូត្ររួមបញ្ចូលគ្នា និងកម្មវិធីសហគ្រិនភាព, និងការជំរុញ កំណើនសេដ្ឋកិច្ចដោយការផ្សព្វផ្សាយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ដើម្បីសម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនគប្បីបន្តជំរុញ បរិយាកាសអំណោយផល តាមរយៈគោលនយោបាយ និងទប្បញ្ញត្តិគាំទ្រ, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កន្លែងស្រាវជ្រាវ និងមជ្ឈមណ្ឌលនវានុវត្តន៍, កសាងសមត្ថភាពបន្ថែមដល់អ្នកស្រាវជ្រាវទាំងវិស័យសាធារណៈ និងឯកជន និងបង្កើតភាពជាដៃគូរឹងមាំ ដោយសហការប្រកបដោយប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន5 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន5 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន7 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន2 days ago
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP
-
ព័ត៌មាន6 days ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន5 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា