ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះតាំងពិព័រណ៍ទីផ្សារ ស្ដីពីការកែច្នៃផលិតផលអនុផលព្រៃឈើ នៅខេត្ដសៀមរាប
ប្រទេសចំនួន៥ រួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន កូរ៉េ បានសហការគ្នា រៀចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ។ពិធីនេះ ធ្វើឡើង ចាប់ថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដែលរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា។
លោក ស៊ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើប្រចាំនៅកម្ពុជា មានប្រសាសន៍ថាអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា បានចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០០៨ និងចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថានចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានអនុវត្តគម្រោងចិញ្ចឹមឃ្មុំនៅភ្នំគូលែន និងផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១នៅក្នុងខេត្តសៀមរាប។
លោកថា ព្រឹត្តិការណ៍នេះ ក៍មានសហគមន៍ព្រៃឈើ១០បានខិតខំការពារធនធានធម្មជាតិទោះបីជាការងារស្ម័គ្រចិត្តដោយ និងបានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួជីវភាពគ្រួសារតាមរយៈការកែច្នៃអនុផលព្រៃឈើ។លោកបានបន្ដថា ពិព័រណ៍ផលអនុផលព្រៃឈើនេះ ដើម្បីផ្សាភ្ជាប់ផលិតផលអនុផលសហគ្រាសសហគមន៏ទៅអ្នកប្រើប្រាស់ បង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ និងបង្កើនចំណេះដឹងលើការកសាងផែនការអាជីវកម្មរបស់សហគមន៍ក្នុងការតភ្ជាប់ទៅនឹងទីផ្សារ។
លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គដែលពឹងអាស្រ័យលើវិស័យកសិកម្ម និងពលរដ្ឋនៅតាមសហគមន៍នៅតែពឹងអាស្រ័យលើផលនិងអនុផលព្រៃឈើ ដែលជាប្រភពចំណីអាហារផង ប្រភេទឱសថបុរាណផង បំពេញត្រូវការប្រើប្រាស់ក្នុងផ្ទះផង និងពិសេសជាង នេះគឺបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារផង និងរួមចំណែកបង្កើនថវិកាជាតិផងដែរ។លោកបន្ថែមថា បច្ចុប្បន្នមានសហគមន៏ព្រៃឈើសរុបចំនួន ៦៥៥ ទូទាំងប្រទេស ដែលសហគមន៍ទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការពារ និងអភិរក្សព្រៃឈើកម្ពុជា។ក្រៅពីកិច្ចការពារ សហគមន៏ ពួកគេក៏អាចអាស្រ័យផលពីព្រៃសហគមន៍របស់ពួកគេ ដូចជាបន្លែព្រៃ ផ្លែឈើព្រៃ ពិសេស ការប្រមូលអនុផលព្រៃឈើមកកែច្នៃជារបស់ប្រើប្រាស់ផង សម្រាប់បង្កើនចំណូលក្នុងគ្រួសារផង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦៨% ពឹងអាស្រ័យលើធនធានព្រៃឈើ អនុផលព្រៃឈើ និងការបរបាញ់សត្វសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនោះរួមមានការបេះផ្លែឈើព្រៃ បន្លែព្រៃ ផ្តៅ ឬស្សី ទឹកឃ្ញុំ ជ័រទឹក ជ័រចុង សំរ៉ង រំពាក់ និងឱសថបុរាណនានា។ លោកជំទាវបានបន្ថែមថា នៅឆ្នាំ ២០១០ រហូតមកដល់ឆ្នាំ២០១៥ ចំណូលដែលទទួលបានពីផ្តៅ មានចំនួន ១,៥ លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះមានពលរដ្ឋាប្រមាណជា៥ពាន់គ្រួសារ ដែលមួយគ្រួសារអាចរកចំណូលបាន ៨៦ដុល្លារក្នុងមួយខែ។ ជាមួយគ្នានេះផងដែរ គេសង្កេតឃើញថាមានសហគ្រាសសហគមន៍ជាច្រើនត្រូវបានចងក្រងបង្កើតឡើងដែលបម្រើដល់វិស័យ ផ្តៅ រំពាក់ ទឹកឃ្មុំព្រៃ និងឫស្សីជាដើម៕










-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥